ក្រសួងធនធានទឹកអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន!ចំ​ពោះបាតុភូតផ្គរ​រន្ទះនិងខ្យល់​កន្ត្រាក់

ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបក់ខ្លាំងជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រខ្ពស់ផងដែរ។ក្រសួងធនធានទឹកក៏បានអំពាវនាវសូមសាធារណជនជាពិសេសអ្នកដំណើរសមុទ្រនិងប្រជានេសាទត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះរលកសមុទ្រខ្ពស់និងសូមបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *