លោក​បណ្ឌិត សុខ ទូច៖ពី​ពេល​នេះ​តទៅ​ស្ថាប័ន​ទាំង​អស់​ត្រូវ​តែ​ទាក់​ទង​មក​ស្ថាប័ន​ជំនាញ​នៃ​​រាជ​បណ្ឌិត​ស​ភា​កម្ពុជា​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ភា​សា​ខ្មែរ

លោកបណ្ឌិតសភាចារ្យសុខទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជាប្តេជ្ញាលើកតម្កើនអក្សរសាស្រ្តជាតិឲ្យបានរុងរឿងតាមរយៈការប្រើឯកសារទាំងអស់មកពន្យល់បកស្រាយឲ្យបានច្បាស់លាស់ជាលក្ខណៈរបស់ខ្មែរ ។លោកសុខទូចបានមានប្រសាសន៍ថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍អក្សរសាស្ត្រខ្មែររបស់ខ្លួន ដោយខ្លួនឯង តាម រយៈការប្រើប្រាស់ ឯកសារទាំងឡាយ យកមកបកស្រាយពន្យល់ ។
លោកបានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ស្វាគមន៍គ្រប់ស្ថាប័នជំនាញនានា ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលមានបំណងរៀបចំបញ្ជី បច្ចេកសព្ទ ដែលពាក់ព័ន្ធនឹងអក្សរសាស្ត្រជាតិ ដើម្បីឲ្យអ្នកជំនាញឯកទេសជាច្រើន នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានយកទៅពិនិត្យ និងអនុវត្តន៍ ។ អ្វីដែលលើកតម្កើនភាសារបស់ខ្មែរ គឺរាល់ឯកសារទាំងអស់ត្រូវសរសេរជាភាសាខ្មែរឧទាហរណ៍ យើងមានមជ្ឈមណ្ឌលខុងជឺ ប៉ុន្តែខុងជឺមានភាសាចិនប៉ុន្តែយើងសរសេរជាភាសាខ្មែរយកភាសាខ្មែរជាភាសាយានអាហ្នឹង!ហើយដែលយើងលើកស្ទួយភាសាខ្មែរ ។ ទី២អ្វីទៅលើកស្ទួយភាសាខ្មែរ ភាសាបច្ចេកទេសដែលជាភាសាមិនទាន់មាន រាជបណ្ឌិត្យសភាបានយកកិច្ចការនិងមកធ្វើការសិក្សាស្រាវជ្រាវនិងបកពន្យល់ទៅតាមសន្ទានុក្រម អាហ្នឹង!ហើយលើស្ទួយភាសាខ្មែរដែលយើងប្រើ ។ ឧទាហរណ៍ប្រសាសន៍របស់សម្តេចនាយកគាត់និយាយថាមិច កុំមើលឈើមួយដើម ត្រូវមើលព្រៃឈើទាំងមូល មិនអាចឲ្យអ្នករូបវិទ្យាទៅបក មិនអាចសង្គមវិទ្យាទៅបកទេ ទាល់តែអ្នកវិទ្យាសាស្ត្រនយោបាយទៅបកបានត្រូវ គ្រាន់តែចេញពាក្យថ្មីមកភ្លាម ខាងយើងចាប់ផ្តើមមើល ចាប់ផ្តើមពន្យល់ហើយអ្វីទៅពាក្យហ្នឹង »។លោក​បណ្ឌិត ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​លើក​ឡើង​ថា​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ​មួយ​ចំនួន បាន​ប្រើ​ប្រាស់​ពាក្យ​ខ្មែរ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​រាជ​បណ្ឌិត​សភា​កម្ពុជា។ តាម​លោក​បណ្ឌិត សុខ ទូច ពី​ពេល​នេះ​តទៅ​ស្ថាប័ន​ទាំង​អស់​ត្រូវ​តែ​ទាក់​ទង​មក​ស្ថាប័ន​ជំនាញ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ។ ក្រៅ​ពី​នេះ លោក​បណ្ឌិត សុខ ទូច ក៏​បាន​អះអាង​ដែរ​ថា ស្ថាប័ន​ក្រុម​ប្រឹក្សា​ភាសា​ជាតិ​ត្រូវ​តែ​ដំណើរ​ការបើ​មិន​ដូច្នោះ​ទេប្រឈម​នឹង​ការ​ដក​ចេញ​ពី​រាជ​បណ្ឌិត​សភា​កម្ពុជា​។ការថ្លែងរបស់លោកសុខទូចនៅ​ក្នុង​ពិធី​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ស្តីពី​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ ៕សហការី

Leave a Reply

Your email address will not be published. Required fields are marked *