ចំនួ​នអ្នកស្លាប់សកលCo​vid-19បានកើ​នឡើងយ៉ា​ងខ្លាំង

អង្គការសុខភាពពិភពលោក(WHO)បានព្រមានថាពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃរលកថ្មីនៃការឆ្លងនិងការស្លាប់ដែលបណ្តាលមកពីវីរុស SARS-CoV-2 ។យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ខែកក្កដាដោយអង្គការសុខភាពពិភពលោក (WHO)ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២៥ខែកក្កដាពិភពលោកបានកត់សំគាល់ថាមានមនុស្សស្លាប់ជាង ៦៩.០០០នាក់ពី Covid-19 កើនឡើង២១%បើប្រៀបធៀបនឹងសប្តាហ៍មុន។ក្នុងសប្តាហ៍នេះចំនួននៃការឆ្លងថ្មីក៏បានកើនឡើងចំនួន៣,៨លានករណីឬកើនឡើង៨% ពីសប្តាហ៍មុនដែលជាសប្តាហ៍ទី៥ជាប់គ្នានៃការកើនឡើង។តាមប្រទេសអាមេរិកកត់ត្រាការឆ្លងថ្មីបំផុតដែលមានករណីជាង៥០០.០០០ ករណីបន្ទាប់មកប្រេស៊ីលមានជាង៣២៤.០០០ ករណីចក្រភពអង់គ្លេសមានប្រមាណ២៨៣.០០០ករណីនិងឥណ្ឌាមានជិត ២៦៦.០០០ ករណី។គិតត្រឹមថ្ងៃទី២៥ខែកក្កដាពិភពលោកបានកត់ត្រាប្រជាជនជាង១៩៣លាននាក់ជាមួយ Covid-19 ។ អង្គការសុខភាពពិភពលោកបានព្រមានថាប្រសិនបើការរីករាលដាលនៅតែបន្តក្នុងអត្រាបច្ចុប្បន្នចំនួនអ្នកឆ្លងសកលអាចកើនលើស២០០លានករណីក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ។មុននេះអគ្គនាយកអង្គការ WHOលោកTedrosAdhanomGhebreyesusបាននិយាយថាពិភពលោកបានឈានចូលដំណាក់កាលដំបូងនៃរលកឆ្លងថ្មីនិងការស្លាប់ដែលបណ្តាលមកពីវីរុសSARS-CoV-2 ។ លោកសង្កត់ធ្ងន់ថាការគំរាមកំហែងនៃជំងឺរាតត្បាតសកលនឹងនៅតែមានរហូតដល់ប្រទេសទាំងអស់ចាត់វិធានការដោះស្រាយការរីករាលដាលនៃជំងឺនេះ។លោកក៏បានរិះគន់គម្លាតនៃការផ្គត់ផ្គង់វ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសមានចំណូលទាបផងដែរ។លោកបាននិយាយថា៧៥%នៃចំនួនវ៉ាក់សាំងសរុបឬច្រើនជាង៣.៥ពាន់លានដូសត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសចំនួន១០ខណៈដែលប្រជាជនតែ១% ប៉ុណ្ណោះនៅក្នុងប្រទេសក្រីក្របានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។លោកTedrosនមានប្រសាសន៍ថា“វ៉ាក់សាំងគឺជាឧបករណ៍ដ៏មានឥទ្ធិពលនិងចាំបាច់។ប៉ុន្តែពិភពលោកមិនបានប្រើវាឱ្យមានប្រសិទ្ធភាពទេ”។លោកបានអំពាវនាវឱ្យប្រទេសអ្នកមានបន្តចែករំលែកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀតដើម្បីឱ្យពិភពលោកអាចសម្រេចបានគោលដៅចាក់វ៉ាក់សាំងយ៉ាងហោចណាស់៧០% នៃប្រជាជននៅគ្រប់ប្រទេសនៅពាក់កណ្តាលឆ្នាំ២០២២៕យោងតាមNHK

ចំនួ​នអ្នកស្លាប់សកលCo​vid-19បានកើ​នឡើងយ៉ា​ងខ្លាំង។រូបភាព៖Getty

Leave a Reply

Your email address will not be published. Required fields are marked *