នាវាច​​ម្បាំងអង់គ្លេ​សឆ្លង​កាត់ច្រកស​មុទ្រតៃ​វ៉ាន់

នាវាចម្បាំងHMSRichmondឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បន្ទាប់ពីបញ្ចប់ភារកិច្ចត្រួតពិនិត្យការហ៊ុមព័ទ្ធប្រឆាំងកូរ៉េខាងជើង។ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បន្ទាប់ពី“ការសម្របសម្រួលដ៏មមាញឹក” មួយរយៈជាមួយសម្ព័ន្ធមិត្តនិងដៃគូរនៅសមុទ្រចិនខាងកើតត្រូវបានប្រកាសដោយតំណាងនាវាចម្បាំងអង់គ្លេស HMS Richmond នៅលើគណនី Twitter របស់នាវានៅថ្ងៃនេះ។ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា HMS Richmond ត្រូវបានដាក់ពង្រាយនៅសមុទ្រចិនខាងកើតមុននេះដើម្បីចូលរួមក្នុងប្រតិបត្តិការដើម្បីអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ប្រមុខការពារជាតិតៃវ៉ាន់លោកChiu Kuo-cheng មិនបានឆ្លើយតបដោយផ្ទាល់ទេនៅពេលសួរអំពីវត្តមានរបស់HMS Richmond ។ លោកបានមានប្រសាសន៍ថា“កងកម្លាំងស្វ័យការពារដឹងខ្លួននៅពេលដែលនាវាចម្បាំងបរទេសឆ្លងកាត់ច្រកសមុទ្រ។ប៉ុន្តែយើងមិនជ្រៀតជ្រែកឡើយ”។ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលកំពុងរង់ចាំការបង្រួបបង្រួម។ហើយអះអាងថាការឆ្លងកាត់នាវាចម្បាំងបរទេសឆ្លងកាត់ច្រកសមុទ្រគឺជាការរំលោភអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងខណៈអាមេរិកនិងប្រទេសជាច្រើនចាត់ទុកថាវាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។នាវាចម្បាំងអាមេរិកតែងតែបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បើទោះបីជាចិនជំទាស់ក៏ដោយខណៈសម្ព័ន្ធមិត្តរបស់វ៉ាស៊ីនតោនក៏ធ្វើដូចគ្នាដែរ។យោធាចិនធ្វើសមយុទ្ធជាច្រើននៅជុំវិញកោះតៃវ៉ាន់ដោយមានអាវុធទំនើបៗនិងបញ្ជូនយន្តហោះយោធាជាបន្តបន្ទាប់មកជិតកោះនេះ៕យោងតាម Reuters


HMS Richmond កំពុងបំពេញភារកិច្ចនៅសមុទ្រចិនខាងកើតនៅដើមខែកញ្ញា។ រូបថត៖Royal Navy។

Leave a Reply

Your email address will not be published. Required fields are marked *