ចិន​មិន​ឆ្លើយ​តប​កា​រ​អំពាវនាវ​របស់​​អាមេរិក​ចំពេល​មា​ន​ភាព​តានតឹង

យោងតាមប្រភពជាច្រើនមន្ត្រីយោធាចិនមិនបានហៅទូរស័ព្ទមកវិញពីសមភាគីអាមេរិករបស់ពួកគេចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។Politico បានដកស្រង់ប្រភពចំនួន៣កាលពីថ្ងៃទី០៥ខែសីហាដោយនិយាយថាមន្ត្រីយោធាចិនមិនបានហៅទូរស័ព្ទមកវិញពីសមភាគីអាមេរិករបស់ពួកគេរួមទាំងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះអាមេរិក Mark Milley ។មន្ទីរបញ្ចកោណបាននិយាយថាការហៅទូរស័ព្ទថ្មីបំផុតរវាងប្រធានអគ្គសេនាធិការចម្រុះអាមេរិក និងសមភាគីចិនគឺនៅថ្ងៃទី០៧ខែកក្កដា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការពារជាតិចិនកាលពីខែមិថុនា នៅខាងក្រៅកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី។ភាព​តានតឹង​រវាង​អាមេរិក​និង​ចិន​បាន​កើន​ឡើង​បន្ទាប់​ពី​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី០៣ ខែ​សីហា។ក្រសួងការបរទេសចិនកាលពីថ្ងៃទី០៥ ខែសីហា បានប្រកាសផ្អាកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យមួយចំនួន។ប្រទេសចិនបានសម្រេចចិត្តបង្កកកិច្ចប្រជុំរវាងទីភ្នាក់ងារការពារជាតិរបស់ប្រទេសទាំង២ការប្រឹក្សាសន្តិសុខដែនសមុទ្រនិងជំនួយផ្នែកតុលាការ។ ទីក្រុងប៉េកាំងក៏នឹងផ្អាកកិច្ចសន្ទនាអាកាសធាតុជាមួយសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកខុសច្បាប់។មុននេះ ក្រសួងការបរទេសចិនក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាអាមេរិក Nancy Pelosi និងសមាជិកគ្រួសារ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានរិះគន់ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបញ្ឈប់ការចូលរួមក្នុងការប្រែប្រួលអាកាសធាតុនិងបញ្ហាផ្សេងទៀតថាជា “គ្មានការទទួលខុសត្រូវ”។លោក Kirby បាននិយាយថា “ប្រទេសចិនគិតថាពួកគេកំពុងដាក់ទណ្ឌកម្មយើងដោយការបិទបណ្តាញទាំងនេះ។ ប៉ុន្តែតាមពិតទៅ ពួកគេកំពុងដាក់ទណ្ឌកម្មពិភពលោកទាំងមូល ដោយសារតែវិបត្តិអាកាសធាតុមិនស្គាល់ភូមិសាស្ត្រនិងព្រំដែន” ។លោក Kirby បានចោទប្រកាន់ប្រទេសចិនថាបានបង្កើនភាពតានតឹង ធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង ហើយបានអះអាងថាសហរដ្ឋអាមេរិកមិនបាន “ស្វែងរកវិបត្តិ” នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និង “គ្មានហេតុផលដើម្បីឱ្យមានវិបត្តិនោះទេ” ។លោកស្រី Pelosi បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ និងបានជួបជាមួយមេដឹកនាំកោះនេះកាលពីថ្ងៃទី០៣ខែសីហា បើទោះបីជាចិនមានការព្រមានយ៉ាងតឹងរ៉ឹងក៏ដោយ។លោកស្រីជា​មន្ត្រី​អាមេរិក​លំដាប់​ខ្ពស់​បំផុត​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ក្នុង​រយៈពេល​២៥​ឆ្នាំ។ លោកស្រី Pelosi បាននិយាយថា ដំណើរទស្សនកិច្ចនេះគឺមានបំណងបង្ហាញ “ការគាំទ្រចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់” ហើយនៅតែគោរពគោលនយោបាយ “ចិនតែមួយ”។ទោះ​ជា​យ៉ាង​ណា ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ជួប​ជាមួយ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង។ ទោះជាមានការព្រួយបារម្មណ៍ និងការជំទាស់ខ្លាំងរបស់ចិនក៏ដោយ ក៏លោកស្រី Pelosi នៅតែប្តេជ្ញាចិត្តថានឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលជាទង្វើដែលជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុង និងប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន រំលោភលើគោលការណ៍ “ចិនតែមួយ” និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់។ ច្រកសមុទ្រតៃវ៉ាន់” អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយ៕យោងតាម Politico


រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (រូបភាព៖ Getty)

Leave a Reply

Your email address will not be published. Required fields are marked *