មនុស្ស១,០០០​នាក់បានជាប់​នៅក្នុងជ្រលងD​ea​th Valleyក្នុងស​ហរដ្ឋអា​មេរិក​ដោយសា​រតែទឹកជំនន់

ទឹកជំនន់ដ៏ធំនៅជ្រលង Death Valley រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី០៥ខែសីហាបានធ្វើឱ្យមនុស្សប្រហែល១,០០០នាក់ជាប់គាំងនៅពេលដែលផ្លូវទាំងអស់នៅក្នុងនិងក្រៅឧទ្យានជាតិនេះត្រូវបានបិទ។យោងតាមសេវាឧទ្យានជាតិរបស់សហរដ្ឋអាមេរិកពុំមានអ្នករងគ្រោះណាម្នាក់ត្រូវបានរាយការណ៍ឡើយ។ប៉ុន្តែរថយន្តប្រហែល៦០គ្រឿងត្រូវបានជាប់គាំងនៅក្នុងភក់។ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ទឹកភ្លៀងដែលមិនធ្លាប់មានពីមុនមកបានបណ្តាលឱ្យមានទឹកជំនន់ធំ” ដោយបន្ថែមថា “អ្នកទស្សនាប្រហែល៥០០និងបុគ្គលិក៥០០នាក់បច្ចុប្បន្នមិនអាចចេញពីឧទ្យានបានទេ” ដែលមានទីតាំងនៅវាលខ្សាច់ Mojave ភាគខាងកើតរដ្ឋកាលីហ្វ័រញ៉ា។ទឹក​ជំនន់​ដ៏​ខ្លាំង​បាន​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូនិង​បាន​រុញ​រថយន្ត​ដឹក​សំរាម​ចូលទៅ​ក្នុង​កន្លែងរថយន្ត​ដែល​ចត។ ភ្លៀងក៏បានជន់លិចការិយាល័យនិងសណ្ឋាគារផងដែរ។សេវាឧទ្យានជាតិនិយាយថាផ្លូវទាំងអស់ដែលបម្រើដល់ Death Valley នឹងត្រូវបិទរហូតដល់អាជ្ញាធរអាចកំណត់ពីទំហំនៃការខូចខាត។ភ្លៀងធ្លាក់រហូតដល់៣.៧សង់ទីម៉ែត្រនៅតំបន់ Furnace Creek នៃឧទ្យានកាលពីថ្ងៃទី០៥ខែសីហា ស្ទើរតែត្រូវគ្នានឹងកំណត់ត្រាប្រចាំថ្ងៃមុន៣,៧៣៤សង់ទីម៉ែត្រ។ ទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមនៅទីនេះ ជាធម្មតាតិចជាង៥.០៨សង់ទីម៉ែត្រ។ការកើនឡើង​នៃ​សីតុណ្ហភាព​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ធ្វើឱ្យ​បរិយាកាស​ទប់​ទឹក​បាន​ច្រើន បង្កើត​ឱ្យមាន​ភ្លៀង​ធ្លាក់​កាន់តែច្រើន​។យោងតាមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ បើទោះបីជាពិភពលោកត្រូវកំណត់ការឡើងកំដៅផែនដីដល់១.៥អង្សាសេក៏ដោយ ក៏តំបន់មួយចំនួននៅតែប្រឈមមុខនឹងការកើនឡើងនៃប្រេកង់ និងអាំងតង់ស៊ីតេសីតុណ្ហភាព ក៏ដូចជាទឹកភ្លៀងផងដែរ។ ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងកើនឡើងនៅពេលដែលសីតុណ្ហភាពកើនឡើង៕យោងតាមAFP


រថយន្តជាប់គាំងក្នុងភក់នៅឧទ្យាន Death Valley រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ខែសីហា ដោយសារទឹកជំនន់។ រូបថត៖ AP

Leave a Reply

Your email address will not be published. Required fields are marked *