សម្តេចហ៊ុ​នសែនបញ្ជាទៅក្រសួង៣កាត់​ឆ្វៀលដីជូនប្រជាពលរដ្ឋ

កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្មនិងក្រសួងរៀបចំដែនដីអោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ…

Read More

ព្រះ​មហាក្សត្រ​ផ្ញើព្រះរាជសាររំលែកទុក្ខជូនចំពោះប្រជាជននិង​ក្រុមគ្រួសារ​នៃជនរងគ្រោះរ​អិលបាក់ដី​នៅ​មីយ៉ាន់ម៉ា

ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោកUWINMYINTប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាចំពោះឧបទ្ទវហេតុដ៏រន្ធត់នៃការរអិលបាក់ដីក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងនៅតំបន់Hapakantដែលបានបណ្តា​លឲ្យបាត់បង់អាយុជីវិតប្រជាជនជាច្រើនរយនាក់។ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុតបានបង្ហាញព្រះអារម្មណ៍សោកសៅយ៉ាងខ្លាំងនៅពេលដឹងថាមាន​ការរអិលបាក់ដីដ៏ធំមួយបានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់(Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង៨និង០០នាទី​ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០​ ។ ព្រះ​មហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សូមចូលរួមរំលែកទុក្ខនិងការអាណិតអាសូរ​ ហើយសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។ ព្រះអារម្មណ៍​របស់ព្រះអង្គបង្ហាញ​តាមរយ:​ព្រះ​រាជសារ​ផ្ញើ​ជូនលោក U WIN MYINT ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃ​ទី​៣…

Read More

រដ្ឋមន្ត្រីកសិកម្មនិងសហការីបានបន្តដំណើរមកពិ​និត្យកសិដ្ឋាន​​ចិញ្ចឹមកន្ធាយស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល

ចេញពីកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រុកបាធាយឯកឧត្តមរដ្ឋមន្ត្រីនិងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក ម៉ារីណេ បានរាយការណ៍ជូនថា អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ បច្ចុប្បន្នក្នុងកសិដ្ឋានមានកន្ធាយ ៥០ ០០០ក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។ ជាមធ្យមកន្ធាយចិញ្ចឹមរយ: ពេល ១ឆ្នាំមានទម្ងង់…

Read More

លោកស៊ី ជីនពីងបានអះអាងប្រទេសចិននិងកម្ពុជាបានខិតខំប្រឹង​ប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩កុំឲ្យ​ឆ្លង​រាលដាល​ទៅ​ដល់​សហគមន៍ប​ង្ហាញថាអនាគត​រួមគ្នាគឺមិន​អាចបំបែក​បានឡើយ

បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនផ្ញើលិខិតអបអរខួបលើកទី៩៩នៃការបង្កើតគណបក្សបក្សកម្មុយនិស្តចិន(CPC)ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានអះអាងកាលពីថ្ងៃសុក្រថាប្រទេសចិននិងប្រទេសកម្ពុជាបាន ខិតខំប្រឹង​ប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩កុំឲ្យ​ឆ្លង​រាលដាល​ទៅ​ដល់​សហគមន៍កន្លងមកនេះបង្ហាញថាចិននិ​កម្ពុជាមានអនាគតរួមគ្នាគឺមិនអាចបំបែកបានឡើយ។ដោយអំពាវនាវឲ្យបន្តភាពជាដៃគូក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនិងគាំទ្រគ្នាទៅវិញទៅមកនោះលោកស៊ីជីនពីងបានកត់សម្គាល់ថាចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ១៩មកភាគី​ទាំងពីរបានរក្សាការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយទទួលបាននូវវឌ្ឍនភាពដ៏សំខាន់នៅក្នុងការប្រយុទ្ធរួមគ្នា។នេះបើយោងតាម​ទីភ្នាក់​ងារ​សារព័ត៌មានចិន​ស៊ិនហួរ។ដោយសង្កត់ធ្ងន់ថាប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍចំណងទាក់ទងទ្វេភាគីលោកស៊ីបាននិយាយទៀតថាលោកត្រៀមខ្លួនធ្វើការជាមួយសម្តេចហ៊ុនសែនដើម្បីពង្រឹងទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរឱ្យស៊ីជម្រៅថែមទៀតនិងធ្វើកិច្ចសហប្រតិបត្តិការដទៃទៀត ​ដើម្បីការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា។នៅក្នុងលិខិតផ្ញើទៅកាន់លោក ស៊ី សម្តេចហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃចិនកំពុងតែដើរតួនាទីនាំមុខក្នុងការដោះស្រាយបញ្ហាពិភពលោកសំខាន់ៗ។ ដោយលើកឡើងពីភាពជោគជ័យនៃវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីឆ្នាំមុនសម្តេចហ៊ុន សែន កត់សំគាល់ថាគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសនិងស្ថាប័នជាច្រើន ហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកសាងសហគមន៍មួយអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ត្រូវបានប្រទេសនិងប្រជាជនជាច្រើនទទួលស្គាល់។មិនត្រឹមតែប៉ុណ្ណោះសម្តេចហ៊ុនសែនក៏បានសរសើរប្រទេស​ចិនដែរថាចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មកប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់និងជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។ប្រទេសកម្ពុជានិងចិនបានបង្កើតមិត្តភាពដែលមិនអាចបំបែកបានហើយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់នាំទៅរកភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។នេះបើតាមសម្តេចហ៊ុនសែនមេដឹកនាំកម្ពុជា៕សហការី

VIDEO៖ប្រមុខដឹកនាំកម្ពុជា៖កូវីដ១៩​មិនបង្អាក់ដំ​ណើរការអភិវឌ្ឍប្រទេ​សជាតិឡើយ

ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹកបើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅគឺកំពុងតែសម្រុកធ្វេីយ៉ាងសកម្មដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។​សម្តេចតេជោ​ហ៊ុនសែននាយករដ្ឋមន្រ្តីកំពុងខិតខំរិះរកគ្រប់មធ្យោបាយដេីម្បីអោយចរន្តសេដ្ឋកិច្ចជាតិដំណេីរការប្រក្រតីនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ អរគុណសន្តិភាព កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹកបើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅគឺកំពុងតែសម្រុកធ្វេីយ៉ាងសកម្មដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកំពុងខិតខំរិះរកគ្រប់មធ្យោបាយដេីម្បីអោយចរន្តសេដ្ឋកិច្ចជាតិដំណេីរការប្រក្រតីនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ អរគុណសន្តិភាព Gepostet von Samdech Hun Sen, Cambodian Prime Minister am…

Read More

សកម្មជន​ហុងកុង​អំពាវនាវ​​ឲ្យសហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ប្រឆាំង​នឹង​ប្រធានាធិបតី​ចិន​

លោក Nathan Lawសកម្មជន​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​កំពុង​អំពាវនាវ​ឲ្យសហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ប្រឆាំង​នឹងភាព​ផ្តាច់ការ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping និងលើក​តម្កើង​សិទ្ធិមនុស្ស​ឲ្យ​ខ្ពស់​ជាងការ​ចំណេញ​ខាង​ហិរញ្ញវត្ថុ។​លោក​ Law​ ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​ក្នុង​សប្តាហ៍​នេះ​កត់​សម្គាល់​ចុង​បញ្ចប់​នៃ​ប្រព័ន្ធ​«ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»​របស់​ចិន​ដែល​ធ្លាប់​បាន​ធានា​នូវ​ស្វ័យភាព​របស់​ហុងកុង។សកម្មជន​រូប​នេះ​សហគមន៍​អន្តរជាតិ​គួរ​យល់​ពី​ឥទ្ធិពល​នៃ​ច្បាប់​ថ្មី​នេះ​និង​ចាត់​វិធានការ​ដើម្បី​ឲ្យ​ចិន​ទទួល​ខុស​ត្រូវ។នៅ​ពេល​នេះ​ទាំង​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកបាន​អនុម័ត​ច្បាប់​ដែល​ដាក់ទណ្ឌកម្ម​ចំពោះបុគ្គល​និង​ក្រុមហ៊ុន​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​មន្ត្រី​ចិន​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិនៅ​ហុងកុង​នេះ៕

ឯកឧត្តម​រដ្ឋមន្ត្រីកសិកម្មនិង​លោកជំទាវបានអញ្ជើញមកពិនិត្យតាមដាននិងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសា​បក្នុង​ខេត្តកំពង់​ចាមខេត្តកណ្តាលនិ​ងខេ​ត្តព្រៃវែង

នៅថ្ងៃសៅរ៍១៤កើត ខែអាសាឍ ឆ្នាំជូន ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០ ២០ ចុងសប្តាហ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងលោកជំទាវរួមដំណើរដោយឯកឧត្ដមអេងជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនិងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យតាមដាននិងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាបក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង ដែលកម្មវិធីមានជាបន្តបន្ទាប់ដូចខាងក្រោម៖ កម្មវិធីទី១៖ ពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់ពូ តាំង អ៊ីមសារ៉ាវី…

Read More

ថ្ងៃនេះយើងពុំរ​កឃើញករណីជំ​ងឺកូវីដ-១​៩​ថ្មី​ទេ

រហូតដល់ម៉ោង​០៩:០០ព្រឹក​ ថ្ងៃទី​៤កក្កដា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ។​ ដូច្នេះចំនួនសរុបកូវីដ-១៩​១៤១នាក់ដដែល​ជាសះស្បើយគ្មាន​ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣១នាក់​និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​…

Read More

រួមគ្នា​ដើម្បីការពារ​និងអ​ភិរក្សសត្វស្លាបនៅកម្ពុជា!

រំពេរទន្លេ River Tern​ ជា​ប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ដីសេីម ហេីយមានវត្តមាន​ពេញ​មួយ​ឆ្នាំ​។ បក្សីរំពេរ​ទន្លេ មានទំហំ​ពី​ ៣៨-៤៦​សង់ទីម៉ែត្រ​ មានចំពុះលឿងចុង​វា​ខ្មៅ​ ជេីងក្រហម​ កន្ទុយឆែក​ខ្លាំង​ បន្ទូល​ក្បាល​ឆូតៗខ្មៅ​ និងឆូតខ្មៅ​កាត់​តាម​ភ្នែក។ នៅពេលបន្តពូជ​ ជំពុះវា​ពណ៌​លឿងសុទ្ធ​ បន្ទូលក្បាល​និងភ្នែកខ្មៅ​ និងស្លាបលេី​ពណ៌ប្រផេះ​ក្រម៉ៅ​។ បក្សី​ប្រភេទ​នេះ​ រស់នៅតាម​ទន្លេ​ធំ​ៗ​ ជួនកាលតាមបឹង។…

Read More

រដ្ឋាភិបាល​​សម្រេច​អនុញ្ញាតិ​ឲ្យ​អា​ជីវកម្ម​កាស៊ីណូ​បើក​ប្រតិបត្តិ​ការ​សា​ជា​ថ្មី​ឡើងវិញភ្ជាប់​ជា​មួយ​លក្ខខណ្ឌ​មួយ​ចំ​នួន​នៃ​វិធា​ន​ការ​ការពារ​ជំ​ងឺ​កូវីដ​១៩

សម្តេចហ៊ុន ​សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​សម្រេច​អនុញ្ញាតិ​ឲ្យ​អាជីវកម្ម​កាស៊ីណូ​បើក​ប្រតិបត្តិ​ការ​សា​ជា​ថ្មី​ឡើងវិញ ។​ប៉ុន្តែ​ត្រូវ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​វិធាន​ការ​ការពារ​ជំងឺ​កូវីដ​១៩។ ​ការ​លើក​ឡើង​របស់​សម្តេចហ៊ុនសែន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រទី០៣​កក្កដានេះ។បើតាមលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនបានប្រកាសអនុញ្ញាតិឲ្យម្ចាស់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ ការអនុញ្ញាតិឲ្យបើកប្រតិបត្តិការអាជីវកម្មឡើងវិញ ក៏ត្រូវភ្ជាប់ជាមួយនូវលក្ខខណ្ឌថា កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឲ្យមានការអនុញ្ញាតិពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩។ការប្រកាសរបស់សម្តេចហ៊ុនសែន នេះ បានធ្វើឡើងស្របពេលដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី…

Read More