ព័ត៌មានជាតិ

ក្រសួងសុខាភិបាលជូនដំ​ណឹងស្តីពីករណីព្យាបាលជា​សះស្បើយ១៥នាក់

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីករណីព្យាបាលជាសះស្បើយ១៥នាក់ និងមិនមានករណីវិជ្ជមានកូវីដ១៩

ក្រសួងអប់រំស្នើ​សុំ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ក្លិប​​ហាត់​ប្រាណនៅ​ទូទាំ​ង​ប្រទេសជា​​បណ្ដោះ​អាសន្ន

ក្រសួងអប់រំស្នើ​សុំ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណនៅ​ទូទាំង​ប្រទេសជា​បណ្ដោះ​អាសន្នចាប់​ពី​ថ្ងៃ​នេះ​តទៅ រហូត​ដល់​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ត្រូវ​បាន​បញ្ចប់។

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុនផ្តល់ជូនស្នាក់ការគណបក្សប្រជា​ជនកម្ពុជាឃុំស្រម៉រ​ដើម្បីចែកជូន​បងប្អូនប្រជាពល​រដ្ឋក្រីក្រនៅក្នុង​មូលដ្ឋាន

​នារសៀលថ្ងៃទី០២ ខែមេសា ឆ្នំា២០២០ លោកឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួមប្រគល់អង្ករចំនួន ២៨០០ គីឡូក្រាម ក្រមាចំនួន១១២ ត្រីខ ចំនួន ១១២យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង…

Read More

គិតត្រឹម​ព្រឹកថៃ្ងទី៣ខែមេ​សា២០២០ក្រសួង​សុខាភិបា​លប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១​៩ថ្មីចំនួន០៤​នាក់ដែលធ្វើឱ្យករណីសរុប​ចំនួ​ន១១៤នាក់​និងព្យាបាលជា​​សះស្បើយសរុបចំនួន​៣​៥នាក់

គិតត្រឹមព្រឹកថៃ្ងទី៣ខែមេសា២០២០ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន០៤នាក់ដែលធ្វើឱ្យករណីសរុបចំនួន១១៤នាក់ និងព្យាបាលជាសះស្បើយសរុបចំនួន៣៥នាក់

ក្រសួងសុ​ខាភិបាលប្រកាសហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ដែលកំពុងផ្សព្វផ្សា​យល​ក់ម៉ាសអាល់​កុលជែល​និ​ងសារធាតុសម្លា​ប់​មេរោគ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានអោយដឹងថាក្រសួងប្រកាសហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ ដែលកំពុងផ្សព្វផ្សាយលក់ម៉ាសអាល់កុលជែលនិងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលនាំអោយប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។យោងតាមការពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីចំនួន៤ គឺឈ្មោះ ១.Candy Na ២.បញ្ជា ប្រឹក្សាយោបល់បញ្ហាសុខភាព Tell 098 79 2325 ៣.ផលិតផលCorona-កូរ៉ូណា ៤.ពិភព Product onlie កំពុងផ្សព្វផ្សាយលក់ម៉ាស អាល់កុល ជែល…

Read More

សម្តេចហ៊ុនសែនបញ្ជាក់ថ្ងៃកំណើ​តពីរនិងថ្ងៃមួយណាជា​ថ្ងៃកំណើត​ពិតប្រាកដ?

ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើតដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់!ថាហេតុអីលោកហ៊ុនសែនមានថ្ងៃកំណើតពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័កព.ស២៤៩៦ត្រូវនឹងថ្ងៃអង្គារទី៥ខែសីហាឆ្នាំ១៩៥២។ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃកំណើតទៅវិញ?៥០ឆ្នាំមុនគឺនៅថ្ងៃ៤មេសា១៩៧០ខ្ញុំចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តមសីហនុដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើប្រវត្តិរូប។ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះខ្ញុំបានយកថ្ងៃ៤មេសាដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា១៩៥២។ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើតតាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ៨ខែមករា១៩៧៩ទើបដូរឆ្នាំមក១៩៥១វិញ។ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១វិញ?បន្ទាប់ពីរំដោះកម្ពុជាចេញពីរបបប៉ុលពតថ្ងៃ៧មករា១៩៧៩ថ្ងៃ៨មករា១៩៧៩យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង។ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។ការដូរពីឆ្នាំ១៩៥២មក១៩៥១មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុសហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ទី២ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀតដែលមានអាយុសុទ្ធតែជាង៤០ឬជាង៥០ឆ្នាំ។ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤មករា១៩៨៥ខ្ញុំក៏មិនព្រមកែទៀតដោយសារពេលនោះខ្ញុំក៏ទើបមានអាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសាដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ៕ដោយ៖សហការី