ឯកឧត្តម វេង សាខុន បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត​ចំពោះដំណើរបំពេ​ញភារកិច្ច​លើកទី៦​របស់លោក​ស្រី Rhona Smith

ដោយ៖សហការី/ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១២ រោច ខែ អស្សុជ ឆ្នាំចរ សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សខុន…

Read More

អាមេរិកចាប់ផ្តើម​ឡើងវិញ​ពិភាក្សា​លុបបំ​បាត់​នុយក្លេអ៊ែរ​ជាមួ​យ​នឹង​កូរ៉េខាង​ជើង​ក្នុង​សប្តាហ៍​នេះ

ដោយ៖សហការី/ លោក Mike Pompeoរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកនិយាយ​ថាលោក​កំពុង​តែ​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចពិភាក្សា​លុបបំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​កូរ៉េខាងជើង​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង ញូវយ៉ក ដោយ​នឹង​ជួប​ជាមួយលោក Kim Yong Chol ដែល​ជា​មេដឹកនាំ​លំដាប់​ទីពីរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ​ដំណើរការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង បាន​ដំណើរការ​ដោយ​យឺតៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ចាប់​តាំង​ពី​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស សិង្ហបុរី កាល​ពី​ខែ មិថុនា រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់…

Read More

សម្តេច​ស ខេងបានបង្ហើ​បពី​គម្រោង​ធ្វើ​​វិសោនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើដើម្បី​​ទប់​ស្កាត់​ការ​កាប់​​​បំផ្លាញ​ព្រៃ​ឈើដែល​នៅ​​តែ​បន្ត​កើត​​មាន​នៅ​កម្ពុជា

ដោយ៖សហការី/ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេចស ខេង ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​កម្ពុជា បានបង្ហើ​បពី​គម្រោង​ធ្វើ​​វិសោនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ។ មុន​ឈាន​​ដល់​ការ​ធ្វើ​វិសោធកម្ម​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ​នេះ សម្តេចស ខេង គ្រោង​នឹង​ជួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និងរដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម នៅ​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ធ្វើ​ការ​សិក្សា​លើ​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ​នេះ​សិន។សូមបញ្ជាក់ថា ច្បាប់​ស្ដី​ពី​ព្រៃឈើ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​២០០៣។ ច្បាប់​នេះ​គឺ​ធានា​នូវ​ការ​​គ្រប់​គ្រង​ព្រៃ​ឈើ រួមទាំង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​កម្ពុជា៕

សម្តេចតេជោហ៊ុន សែនផ្តល់អនុ​សាសន៏៦ចំណុច«​​ការប្រយុទ្ធប្រឆាំងឱស​ថក្លែងក្លាយ​និងអន់​គុណភាព»

ដោយ៖សហការី/ នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ សន្និសីទអន្តរ ជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»…

Read More

ដូនជី​ជាតិ​អូស្រ្តាលី​ម្នាក់​ធ្វើ​ឲ្យ​ប្រ​ធានា​ធិបតី​ហ្វីលីពី​ន​លោក ​Rodrigo D​uterte ខឹង​សម្បា

ដោយ៖សហការី/ នៅ​ថ្ងៃ​នេះ​ដូនជី​ជាតិ​អូស្រ្តាលី​ម្នាក់​ដែល​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ខឹង​សម្បា​មាន​គម្រោង​ចាក​ចេញ​ពី​ប្រទេស​ហ្វីលីពីន​បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខាង​ផ្លូវ​ច្បាប់​អស់​រយៈ​ពេល​យ៉ាង​យូរ​ប្រឆាំង​នឹង​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បណ្តេញ​គាត់​ចេញ​ពី​ហ្វីលីពីន។ដូនជី Patricia Fox ​បាន​ត្រូវ​អម​ដំណើរ​ទៅ​កាន់​ចំណត​យន្តហោះ​ដោយពួក​សកម្ម​ជន​សិទ្ធិ​មនុស្សប្រហែល​២០០​នាក់​ដែល​បាន​សរសើរ​ការ​បំពេញ​ការ​ងារ​របស់​ដូន​ជី​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ហើយ​បាន​ថ្កោល​ទោស​រដ្ឋា​ភិបាល​ដែល​បាន​បង្ខំ​ឲ្យ​ដូនជី​ចាក​ចេញ​ពីហ្វីលីពីន។ពួក​បាតុករ​ខ្លះ​បាន​ស្រែក​ថា​ «ប្រធានា​ធិបតី ​Duterte ​ត្រូវ​នាំ​ដូនជី Pat ​ត្រឡប់​មក​វិញ»។ដូនជី​ Patricia ​ដែល​បាន​ចំណាយ​ពេល​វេលា​ជិត​៣​ទសវត្សរ៍​ធ្វើ​ការ​ជាមួយ​កម្មករកសិករ ​និង​ជន​ក្រីក្រ​នៅ​ទីក្រុង​របស់​ហ្វីលីពីន​បាន​និយាយ​ថា ​គាត់​បាន​ចាក​ចេញ​ដោយ​ការ​ទុក្ខ​ព្រួយ ។ក៏ប៉ុន្តែ ​បាន​ជំរុញ​ឲ្យ​ពួក​អ្នក​គាំទ្រ​ដូនជី​បន្ត​ជួយ​ជន​ក្រី​ក្រ។ដូនជី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ពេល​ចាក​ចេញ​ថា​ «ខ្ញុំ​សង្ឃឹម​ថា…

Read More

អ្នករកស៊ីជាច្រើននាក់បញ្ចេញប្រតិកម្មខ្លាំងៗ​ចំពោះសកម្មភាពនគរបាលប្រ​ឆាំងបទ​ល្មើសសេដ្ឋកិច្ចរាជ​​ធានីភ្នំពេញដែល​កំណត់ឲ្យបង់​លុយជូនប្រចាំខែ

ដោយ៖កែវបូរិន/ អ្នករកស៊ីដឹកឥវ៉ាន់ជាច្រើននាក់និងដែលធ្លាប់បានរកស៊ីដោយស្រណុកស្រួលអស់រយៈពេលជាយូរមកហើយនោះ ក្នុងរយៈពេលចុងក្រោយនេះបានបញ្ចេញប្រតិកម្មខ្លាំងៗ និងធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពរបស់កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលទទួលផែនការងារសេដ្ឋកិច្ច ដោយសារពួកគេបានបញ្ចេញយុទ្ធនាការចុះចាប់រថយន្តដឹកទំនិញ និងចុះឆែកតាមឃ្លាំងស្តុកទំនិញជាដើម បើសិនម្ចាស់រថយន្ត និងម្ចាស់ទីតាំងទាំងនោះ មិនបានបង់ជូនតាមការកំណត់របស់ពួកគេនោះ។ជាការកត់សម្គាល់ កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ហាក់មិនមានសកម្មភាពនោះឡើយ។ ប៉ុន្តែចាប់តាំងពីមានការផ្លាស់ប្តូរស្នងការនគរបាលថ្មីមកនោះ គឺលោកឧត្តមសេនីយ៍ឯក…

Read More

កង​កម្លាំង​​ចម្រុះ​​ជិត​៦​ពាន់​​នាក់​បាន​​ចេញ​មក​​ហ្វឹក​ហាត់​​នៅ​មុខ​​ព្រះ​ប​រមរាជ​វាំង​​​ដើម្បី​​ត្រៀម​​ចូល​រួ​ម​​អបអរសាទរទិវា​​បុណ្យ​​ឯ​ករាជ្យ​​ជាតិ

ដោយ៖សហការី/ នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី៤ ​វិច្ឆិកា​​នេះកង​កម្លាំង​​ចម្រុះ​​ជិត​៦​ពាន់​​នាក់ ​មក​ពី​​អង្គភាព​​នានា ​បាន​​ចេញ​មក​​ហ្វឹក​ហាត់​​នៅ​មុខ​​ព្រះ​បរមរាជ​វាំង ​​ដើម្បី​​ត្រៀម​​ចូល​រួម​​អបអរសាទរ ​ទិវា​​បុណ្យ​​ឯករាជ្យ​​ជាតិ ​៩ ​វិច្ឆិកា ​ខួប​​លើក​​ទី ​៦៥ ​។ ​ ​បើតាម​ការបញ្ជាក់​ពី​លោក ឆាយ គឹម​​ឃឿន អ្នកនាំពាក្យ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិឲ្យដឹងថាបុណ្យ​​ឯករាជ្យ​​ជាតិ ​៩…

Read More

បរិយាយថៃ្ងនេះ៖អនុវត្តភូមិឃុំ​មានសុវត្ថិភាព៩ចំណុចក្នុងខេត្តត្បូងឃ្មុំស្រុតចុះ​ដោយសា​របើកឲ្យមា​នល្បែង​ស៊ីសងពិ​សេ​សគ្រឿ​ងញៀន ​

ដោយ៖ហ៊ុងហ្គា/ ខេត្តត្បូងឃ្មុំ៖ការបើកឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ​ដូចជាបៀរអាប៉ោង​ជាពិសេសគ្រឿងញៀនលេងយ៉ាងកក្រើកក្នុងខេត្តត្បូងឃ្មុំ​នាបច្ចុប្បន្ននេះត្រូវបានគេមើល​ឃើញថាគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោ​បាយភូមិ.ឃុំមានសុវត្ថិភាពមន្ត្រីនគ​របាលគឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងផ្ស​ព្វផ្សាយគោលនយោបាយនេះ ។ ករណីនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងដោយសារតែភាពកំសោយរបស់អភិបាលខេត្តនិង​សមត្ថកិច្ចពាក់ពន្ធ័ជាពិសេសលោកឧត្ដមសេនីយ៏ស្នងការនគ​រ​បាលខេត្តត្បូងឃ្មុំតែម្ដងមិនត្រឹមតែគ្រប់គ្រងដ៏មហាអន់ប៉ុណ្ណោះទេ។ ថែមទាំងធូររលុងក្នុងការបណ្តោយឲ្យពួកជនសង្គមងងឹតបើក​​ល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងគឃ្លើន ប្រឆាំងទៅនឹងប្រមុខរដ្ឋាភិបាលដល់មានសម្តេចតេជោហ៊ុន សែនជា​​នាយករដ្ឋមន្រ្តី ។គោលនយោបាយភូមិ ឃុំមានសុវត្ថភាព ដែលមាន ៩ ចំណុច គួរអាជ្ញាធរ ខេត្តគ្រប់លំដាប់ថ្នាក់ គោរពគោលការណ៍នេះឲ្យមានប្រសិទ្ធ​ភាពខ្ពស់ ។ គេសង្ឃឹម​ថាលោកលីឡេងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកបែនរ័ត្ឋស្នងការនគរបាលខេត្ត និង លោក…

Read More

លោក​សាន វិជ្ជា​សា​រ៉ាវុធប្រធា​ន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យនៅតែ​បន្ត​ប្រើ​អំណាចប្រព្រឹត្តអំពើពុករលួយឃុប​ឃិត​ឲ្យ​ឈ្មួញ​នាំចូ​ល​ទំនិញខូចគុ​ណភាព​បំផ្លា​ញសុខភាពប្រជា​ពលរដ្ឋ

លោកស្រីជាគន្ធា/ ខេត្តបន្ទាយមានជ័យ៖ប្រភពពី​មន្ត្រី​តូចតាចក៏ដូចជាប្រជាពលរដ្ឋនៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតបាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​សារធាតុ​គីមី​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់​គ្រឿងក្នុង​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ ក៏ដូចជា​ប្រហិត​ច្រើន​ ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ទេនោះ​គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ហ៊ាន​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បែបនេះ​ទេ​។ ដូច្នេះ​លោក ប៉ាន់ សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម…

Read More

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថានឹង​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​រប្រសិន​​បើ​អាមេរិក​មិន​​ដក​ទណ្ឌកម្ម​សេ​ដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រ​ទេស​របស់​ខ្លួន

ដោយ៖សហការី/ កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា ខ្លួន​អាច​នឹង​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិន​បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​របស់​ខ្លួន។ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើងនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា ប្រទេស​របស់​ខ្លួន​អាច​នឹង​អនុវត្ត​ឡើង​វិញ​នូវ​គោលនយោបាយ «ព្យុងជីន‍» ដែល​ធ្វើ​ឲ្យ​កម្លាំង​នុយក្លេអ៊ែរ​និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​ជឿនលឿន​ជាង​មុន​ក្នុង​ពេល​ព្រមៗ​គ្នា ប្រសិន​បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​របស់​ខ្លួន។ កូរ៉េ​ខាង​ជើង​គំរាម​បោះបង់​ចោល​កិច្ច​ចរចា​ដែល​កំពុង​ធ្វើ​ឡើង​ជាមួយ​នឹង​អាមេរិក ហើយ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ប្រសើរ​ឡើង​និង​ការ​ដាក់​ទណ្ឌកម្ម​មិនស៊ី​គ្នា​នោះ​ទេ។​កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ បាន​ងាក​ចេញ​ពី​ការ​ប្តេជ្ញា​ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន​ ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែ​មិថុនា។រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក…

Read More