សភាបើក​កិច្ចប្រជុំរ​បៀបវារៈមួយចំនួន

ដោយ៖សហការី/ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា កំពុងអញ្ជើញចូលរួមប្រជុំសភា ដែលបន្តសម័យប្រជុំលើកទី១០​នីតិកាលទី៥ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន…

Read More

លោកវ៉ាថន​ចៅហ្វាយខេត្តក្រ​ចេះគ្មានលក្ខណៈជា​មេ​ដឹកនាំ​ខណៈ​បោះពាក្យ​សំដី«ហ្អែង​អញ»

ដោយ៖ពុតសាម៉ាត់/ ១. អ្នកដឹកនាំ គឺជាអ្នកមានចំណេះដឹងខា​ង (សង្គម នយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌-សីលធម៌ បច្ចេកទេសនិងចេះដោះស្រាយបញ្ហា​ហេតុការណ៍បានទាន់ពេលវេលា)។ ២. អ្នកដឹកនាំ គឺជាអ្នកដែលមានឧ​ត្តមគតិ ក្នុងការគិត ការនិយាយ ការធ្វើ ប្រកបដោយបញ្ញា ។ ៣. អ្នកដឹកនាំ…

Read More

សម្ដេចហ៊ុន សែនបា​​នហៅក្រុម​ណា​ឬជន​ណា​អំពាវនា​វកុំអោយពលរដ្ឋចេញទៅបោះ​ឆ្នោតគឺជា​​ការប្រឆាំង​នឹងព្រះរា​ជសា​ររបស់ព្រះ​ម​ហា​ក្សត្រ

ដោយ៖សហការី/សម្ដេចនាយក រដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃពុ​ធទី ៦មិថុនានេះបានហៅក្រុមណាឬ ជនណាអំពាវនាវកុំអោយពលរដ្ឋចេញ ទៅបោះឆ្នោតគឺជាការប្រឆាំងនឹងព្រះរា​ជសាររបស់ព្រះមហាក្សត្រ។​ សម្ដេចហ៊ុនសែនមិនបានមានប្រសាស​​ន៍ចំឈ្មោះបុគ្គលឬបក្សណាទេ។តែកាលពីថ្ងៃទី ២៣ឧសភា លោក សម រង្ស៊ី បានថ្វាយ​លិខិតសុំអោយព្រះមហាក្សត្រ​កុំធ្វើតាមបក្សកាន់អំណាចជំរុញពលរដ្ឋ​ទៅបោះឆ្នោត។ភ្លាមៗបន្ទាប់ពីព្រះរាជសារត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈ កាលពីយប់ថ្ងៃ អង្គារ ទី ៥មិថុនាសម្ដេចហ៊ុនសែននៅថ្ងៃនេះបា​នអំពាវនាវអោយបក្សនយោបាយនិង​ពលរដ្ឋខ្មែរចាប់អារម្មណ៍នឹងសា​រលិខិតរបស់ព្រះមហាក្សត្រដែលបានអំ​ពាវនាវដល់ជនរួមជាតិនាំគ្នាទៅបោះ​ឆ្នោតនៅក្នុងការបោះឆ្នោតសភានីតិកាលទី៦។ យោងតា​មតាមព្រះរាជសា​ររបស់ព្រះក​រុណា សម្ដេច ហ៊ុន សែន បានបង្ហាញមោទនភាពអំពីដំណើរការ​បោះឆ្នោតនៅពេលខាងមុខនេះ។សម្តេចហ៊ុនសែនថ្លែងក្នុងពិធីជួបសំ​ណេះសំណាលជាមួយកម្មករ-កម្មការិនី…

Read More

ភាសា​​ដ៏អស្ចារ្យរប​ស់​លោ​​កវ៉ាថន​​ដោយ​​ពាក្យទាំង​​កា​ថោៗ​និងទាំងកាកៗម​​កកាន់​សារពត៌​មានមិនដឹងរៀនដល់ថ្នា​ក់ណា​ខណៈធើ្វប​ទសម្ភាស​ពា​ក់ព័ន្ធបទល្មើសព្រៃឈើឧកញ៉ាគង់ ក្រឹ​ងកំពុង​តែ​ប្រើរូបភា​ពជា​សត្វកណ្ដៀរដើម្បីដឹក​ឈើឆ្លងដែ​នយកទៅ​លក់​​​នៅប្រ​ទេស​វៀត​​ណាម

ដោយ៖ពុតសាម៉ាត់/ នៅព្រឹកថៃ្ងទី០៦ខែមិថុនាឆ្នាំ២០១៨​នេះខណៈដែលអង្គភាព«ចលនាសង្គម​»និង«ហ៊ុងហ្គា»ធើ្វបទសម្ភាស​តាមទូរស័ព្ទ​ទៅកា​ន់លោកវ៉ាថនក្នុងនាមជាគណៈ​បញ្ជាឯកភាពខេត្ត។លោកអភិបាល​ខេត្តរូបនេះបានប្រើភាសា​ដ៏ម​ហាអស្ចារ្យទាំងកា​ថោៗនិងទាំងកាកៗបន្ទាប់ពីសារព​ត៌មានយើងដាក់ជាសំណួរទៅកាន់លោ​ក«ជំរាបសួរឯកឧត្តមសុំរំ​ខានឯកឧ​ត្តមបន្តិចហើយតាមប្រភពប្រជាពលរដ្ឋរស់នៅ២ធ្នូបាន​លើកឡើងថាឯកឧត្តមនៅក្រោយខ្នង​បទលើ្មសជំនួញឈើប្រណិតឬលក់ផ្លូវ​ឲ្យមេឈ្មួញគង់ក្រឹង​ដឹកទៅវៀត​ណាមដោយរលូនពិតមែនដែរទេបាទ?​ពេលនោះលោកវ៉ាថនក្នុងនាម​ជាចៅហ្វាយខេត្តក្រចេះបានបោះពាក្យសំ​ដីមិនសមរម្យមកកាន់សារពត៌មានយើង​ដោយនិយាយថា«ហ្អែងភ្លើទេឬអញអត់ដឹ​ងទេពួកហ្អែងទៅរកលុយគេអត់បានទើប​ប្រើភាសាហ្នឹង!កុំមកសួរអញ»សារពត៌មានយើងហួសចិត្តក្នុងនាមសម្ភា​សវិជ្ជាជីវៈស្តីពីច្បាប់សារពត៌មានតែទៅ​ជាលោកអភិបាលខេ​ត្តវ៉ាថនប្រើពាក្យអសុ​រោះក្នុងនាមជាស្តេចត្រាញ់ខេត្តមួយរូបនោះ។ទោះជាយ៉ាងណាក៏ដោយអង្គភាពយើងមិ​នដឹងថាលោករៀនដល់ថ្នាក់ណាទេទើបមាន​វាសនាបាន​ធើ្វចៅហ្វាយខេត្តក្នុងរបបនេះ។ បើតាមប្រភពពីប្រជាពលរដ្ឋបានរាយ​ការណ៍ពីសកម្មភាព មេឈ្មួញ រកស៊ីជំនួញបទ​ល្មើសព្រៃឈើប្រចាំស្រុកស្នួល ឈ្មោះ​គង់ ក្រឹងមានងាជាឧកញ៉ា បំផ្លាញព្រៃឈើដ៏ដុះស្លែជាយូរឆ្នាំមក​ហើយគ្មានអាជ្ញាធរ ឬជំនាញសមត្ថកិច្ច ណាហ៊ា​នមកក្បែរនោះទេ?។​ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង​ស្រុកស្នួលបានឲ្យដឹងថា លោកឧកញ៉ា គង់ក្រឹង​ មេបញ្ជារការ រងវរៈ​ការពារព្រំដែន លេ​ខ២០៤ស្រុកស្នួលខេត្តក្រចេះ ដែលបានទើប តែទទួលងារជា ឧកញ៉ាដោយសារការរកស៊ីធ្វើ ជំនួញ ឈើ…

Read More

សម្តេចតេជោហ៊ុន ​សែនបាន​អញ្ជើញចុះ​ជួបសំណេះ​សំណា​លសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការ​នីប្រមា​ណ ២២,​៤៧០នាក់នៅកំ​ពង់ចាម

ដោយ៖សហការី នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណា​លសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនីប្រមាណ ២២,៤៧០នាក់ ម​កពីរោងចក្រ សហគ្រាស ចំនួន៨…

Read More

សង្គម​ស៊ីវិល​ប្រកាស​​អន្ដរ​ក្រសួង​​ដើម្បី​គ្រប់​គ្រង​គេហទំព័រ​និង​បណ្តាញ​សង្គមប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្សខណៈរដ្ឋាភិបាលត្រូវ​បាន​ផលិត​ឡើង​ប្រកប​ដោយ​​ការ​ទទួល​​ខុស​ត្រូវនិ​ង​​មាន​ប្រភ​ព​ច្បាស់​​លាស់

ដោយ៖សហការី/ វិទ្យុបារាំងបានចេញផ្សាយថាអង្គកា​រ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​បារម្ភ​អំពី​​ប្រកាស​អន្ដរក្រសួង​​ស្តី​ពី​​ការ​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​តាម​គេហទំព័រ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។ ជា​សេចក្តី​ប្រកាស ដែល​មាន​គោល​ដៅ​រាំង​ខ្ទប់​(Block) នូវ​ព័ត៌មាន ដែល​ធ្វើ​​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល ប្រកាស​អន្ដរក្រសួង​នេះ ប៉ះពាល់​​ដល់​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។លោក អំ សំអាត មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា នេះ​ថា សេចក្តី​ប្រកាស​រួម​របស់​អន្តរក្រសួង​នា​ពេល​នេះ ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា…

Read More

លោកហួន ផល​នា​យ​សង្កាត់​ជលផ​ល​ពាម​បើកដៃ​បង្កនូវ​វិនាស​​ស​កម្ម​លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរខណៈ​ប្រព្រឹត្ត​អំ​ពើពុករលួយ​ពីប​ទ​ល្មើស​នេ​​សា​ទ

ដោយ៖វ៉ាសំអោក/ខេត្ត​កំពង់ធំ​៖តា​មប្រភព​ប្រជា​នេសាទ​រស់នៅ​តំបន់​ឡូត៍​នេសាទ​​លេខ​៦ បឹង​ទន្លេឆ្មារ ខេត្តកំពង់ធំ ​គេ​យក​ដែន​ឡូត៍​នេសាទ​មួយ​ភាគ​ប្រគល់​ឲ្យ​សហគមន៍​នេសាទ​ជួយ​គ្រប់គ្រង និ​ង​មួយផ្នែក​ទៀត​បាន​បង្កើត​ជា​កន្លែង​អភិរក្ស​ជលផល ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​កើ​នឡើ​ង​និង​រីកសាយ​ភាយ​មក​តំបន់​ផ្សេងៗ​ទៀត​នា​រដូវ​ត្រី​ពង​កូន​ពិសេស​នៅ​រដូវវស្សា​។​​ការ​បែងចែក​បែបនេះ តាមរយៈ​ការ​លុប​ឡូត៍​នេសាទ​របស់​រាជរដ្ឋាភិបាល​កន្លងមក​។​តែ​ផ្ទុយ​​ពី​ការ​ស​ង្ឃឹមទុក​របស់​ប្រជាពលរដ្ឋ ដោយសារ​តែមាន​បុគ្គល ហួន ផល ។​ប្រជាពលរដ្ឋ​​ឲ្យ​ដឹងថា​លោក​ហួន​ផល ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង កំពុងតែ​បង្ក​នូវ​វិនា​ស​សកម្ម​លើ​​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ដោយ​គាត់​បាន​ឃុបឃិត​ជាមួយ​ជនល្មើស​ សម្រួល​ឲ្យ​ធ្វើ​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ឃុំ​ពាម​បាង​អាណាចក្រ​គាត់​គ្រប់គ្រង​​ដូចជា​៖ ១/ នេសាទ​ខុសច្បាប់​ដោយ​ឧបករណ៍​ឆ្នុក អាគុយ អំពូល ដោ​យ​ទទួល​សំណូក​ពុករលួយ​៣០​លាន​រៀល​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៦…

Read More

សម្តេចតេ​ជោ ហ៊ុន សែនបាន​អញ្ជើញជា​អធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រជូនសិស្សមន្ត្រីនិ​ងកម្មសិក្សា​ការីនៃសាលា​ភូមិន្ទរដ្ឋ​បាល

ដោយ៖សហការី/នៅព្រឹកថ្ងៃអង្គារ​ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ​នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ​ជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើក​វគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន…

Read More

បែកធ្លាយ​លោកឈួរច័ន្ទឌឿ​ននិងមេ​យោធានៅ​ខេត្តកំ​ពង់ឆ្នាំងឃុប​ឃិតគ្នាកាត់​ដីបន្ទាយ​លក់តម្លៃប្រ​មាណ២០​ម៉ឺនដុល្លារ​អាមេរិក

ដោយ៖ពុតសាម៉ាត់ខេត្តកំពង់ឆ្នាំង៖តាមប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋគ្រ​សារអតីតយុទ្ធ​ជនរស់នៅក្នុងស្រុកទឹកផុស បានទ​ម្លាយរឿង​អាស្រូវនិង រិះគន់ចំៗថាមេៗសឹករងខេត្តបានឃុ​បឃិតគ្នា​ជាប្រព័​ន្ធកាត់យកដីប​ន្ទាយលក់និងក្រោមរូបភាពដោះដូរ​ហើយក៏មា​នការសង្ស័យលោកឈួរច័ន្ទឌឿនអភិ​បាលខេត្តកំពង់ឆ្នាំងក៏រួមចំណែកផ​ងដែរ។ក្រោ​មរូប​ភាពអភិវឌ្ឍន៍ដី​ធំរួញសល់ទីតូចនិងនៅតាមស្រុកមួ​យចំនួនផ្លា​ស់ប្តូរពីកន្លែងដីត្រូវប៉ាន់ទៅ​នៅកន្លែងផ្សេងដែលដីទិញតម្លៃថោក។​ថវិកាបានចំណេញពីការដោះដូរបានធ្លាក់ចូលក្នុង​ហោប៉ាវមេៗក្រៅ​ពីនេះពួកគេបានឃុបឃិតគ្នា​កាត់យកដី​បន្ទាយវាស់ចែកលក់យកលុយដាក់​ហោប៉ាវរៀ​ងៗខ្លួនទៀតផង។​តាមប្រភពព័ត៌មានដែលទទួលបាន​បន្ថែមពីស្រុក​​ទឹកផុសនារសៀ​លថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៨នេះដីប​ន្ទាយយោធា​រវៈសេនាតូចលេខ១ ដែលគ្រប់គ្រងដោយលោក កេត យ៉​យ ជាមរកត​បានកាត់លក់អស់រលីងទៅហើយ ។ គ្រា​ន់តែចំពោះលោ​ក កេត យ៉ត ម្នាក់ឯង​ប៉ុណ្ណោះទទួ​លបានចំណែកដីសម្រាប់លក់ចំនួន៤ ប្លង់ តម្លៃប្រមាណ២០ម៉ឺនដុល្លារអាមេ​រិក។តើនេះ​​ជាការពិតដែរឬទេ​? ដើម្បីឆ្លើយតបទៅនិងការិះគន់ខាងលើ​អង្គភាព​យើងបានស្នើសុំការបកស្រាយពី​លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនៅ​ព្រឹកថៃ្ងទី៤ខែមិថុនាឆ្នាំ២០១៨នេះត្រូវបានលោ​កឆ្លើយថាលោកមិនដឹងទេព្រោះលោ​កចាកចេញពីបន្ទាយយោ​ធារវៈសេនាតូចលេខ​១យូរហើយម្តេចមិន​ទៅសួរមេបន្ទាយហ្នឹង!ទៅខណៈសារពត៌មា​ន​យើងសម្ភាសសួរលោកកាលពីលោកនៅ​ជា​មេបន្ទាយយោធារវៈសេនាតូចលេខ១នោះ។ចំ​ណែ​កលោកកេត យ៉យមិនលើកទូរស័ព្ទ។បើទោះយ៉ាងណាអង្គភាពសារព័ត៌​មានយើ​ងស្វា​គមន៍រងចាំទទួលការបកស្រាយរាល់​ម៉ោងធ្វើការបន្តទៀត​៕

ឆ្នាំ​២០១៩​​ត​ទៅ​រដ្ឋាភិបាល​​សម្តេចនា​យករដ្ឋ​មន្ដ្រី​ហ៊ុន សែន​នឹង​​ឧបត្ថម្ភ​ថ​វិកា​ចំនួន​៧៦​ម៉ឺន​រៀល​ដល់​ស្ដ្រី​ក្រីក្រ​ចាប់​តាំង​ពី​ពេល​មា​ន​ផ្ទៃ​ពោះ​រហូត​ដល់​ពេល​​សម្រាល​​កូន​រួច​

ដោយ៖សហការី/សម្តេចនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្នុង​​ឱកាស​លោក​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ខួប​លើក​ទី​១១ នៃ​ទិ​វា​អតីត​យុទ្ធជន​កម្ពុជា នា​សាល​មហោស្រព​កោះ​ពេជ្រ​បានថ្លែងថាចាប់​ពី​ពាក់​កណ្ដា​ល​ឆ្នាំ​២០១៩​ត​ទៅ រដ្ឋាភិបាល​សម្តេចនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នឹង​ឧបត្ថម្ភ​ថវិកា​ចំ​នួន​៧៦​ម៉ឺន​រៀល ដល់​ស្ដ្រី​ក្រីក្រ ចាប់​តាំង​ពី​ពេល​មាន​ផ្ទៃ​ពោះ រហូត​ដល់​ពេល​សម្រាល​កូ​ន​រួច​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការ​ឧបត្ថម្ភ​ថវិកា​នេះ នឹង​បែង​ចែក​ជា​៣​ដំណាក់​កាល៖ ទី​១ ពេល​មាន​ផ្ទៃ​ពោះ ឧបត្ថម្ភ​៤​ម៉ឺន​រៀល​ម្ដង ចំនួន​៤​ដង។…

Read More