ព័ត៌មានជាតិ

លោកហួន ផល​នា​យ​សង្កាត់​ជលផ​ល​ពាម​បើកដៃ​បង្កនូវ​វិនាស​​ស​កម្ម​លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរខណៈ​ប្រព្រឹត្ត​អំ​ពើពុករលួយ​ពីប​ទ​ល្មើស​នេ​​សា​ទ

ដោយ៖វ៉ាសំអោក/ខេត្ត​កំពង់ធំ​៖តា​មប្រភព​ប្រជា​នេសាទ​រស់នៅ​តំបន់​ឡូត៍​នេសាទ​​លេខ​៦ បឹង​ទន្លេឆ្មារ ខេត្តកំពង់ធំ ​គេ​យក​ដែន​ឡូត៍​នេសាទ​មួយ​ភាគ​ប្រគល់​ឲ្យ​សហគមន៍​នេសាទ​ជួយ​គ្រប់គ្រង និ​ង​មួយផ្នែក​ទៀត​បាន​បង្កើត​ជា​កន្លែង​អភិរក្ស​ជលផល ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​កើ​នឡើ​ង​និង​រីកសាយ​ភាយ​មក​តំបន់​ផ្សេងៗ​ទៀត​នា​រដូវ​ត្រី​ពង​កូន​ពិសេស​នៅ​រដូវវស្សា​។​​ការ​បែងចែក​បែបនេះ តាមរយៈ​ការ​លុប​ឡូត៍​នេសាទ​របស់​រាជរដ្ឋាភិបាល​កន្លងមក​។​តែ​ផ្ទុយ​​ពី​ការ​ស​ង្ឃឹមទុក​របស់​ប្រជាពលរដ្ឋ ដោយសារ​តែមាន​បុគ្គល ហួន ផល ។​ប្រជាពលរដ្ឋ​​ឲ្យ​ដឹងថា​លោក​ហួន​ផល ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង កំពុងតែ​បង្ក​នូវ​វិនា​ស​សកម្ម​លើ​​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ដោយ​គាត់​បាន​ឃុបឃិត​ជាមួយ​ជនល្មើស​ សម្រួល​ឲ្យ​ធ្វើ​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ឃុំ​ពាម​បាង​អាណាចក្រ​គាត់​គ្រប់គ្រង​​ដូចជា​៖ ១/ នេសាទ​ខុសច្បាប់​ដោយ​ឧបករណ៍​ឆ្នុក អាគុយ អំពូល ដោ​យ​ទទួល​សំណូក​ពុករលួយ​៣០​លាន​រៀល​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៦…

Read More

សម្តេចតេ​ជោ ហ៊ុន សែនបាន​អញ្ជើញជា​អធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រជូនសិស្សមន្ត្រីនិ​ងកម្មសិក្សា​ការីនៃសាលា​ភូមិន្ទរដ្ឋ​បាល

ដោយ៖សហការី/នៅព្រឹកថ្ងៃអង្គារ​ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ​នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ​ជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើក​វគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន…

Read More

បែកធ្លាយ​លោកឈួរច័ន្ទឌឿ​ននិងមេ​យោធានៅ​ខេត្តកំ​ពង់ឆ្នាំងឃុប​ឃិតគ្នាកាត់​ដីបន្ទាយ​លក់តម្លៃប្រ​មាណ២០​ម៉ឺនដុល្លារ​អាមេរិក

ដោយ៖ពុតសាម៉ាត់ខេត្តកំពង់ឆ្នាំង៖តាមប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋគ្រ​សារអតីតយុទ្ធ​ជនរស់នៅក្នុងស្រុកទឹកផុស បានទ​ម្លាយរឿង​អាស្រូវនិង រិះគន់ចំៗថាមេៗសឹករងខេត្តបានឃុ​បឃិតគ្នា​ជាប្រព័​ន្ធកាត់យកដីប​ន្ទាយលក់និងក្រោមរូបភាពដោះដូរ​ហើយក៏មា​នការសង្ស័យលោកឈួរច័ន្ទឌឿនអភិ​បាលខេត្តកំពង់ឆ្នាំងក៏រួមចំណែកផ​ងដែរ។ក្រោ​មរូប​ភាពអភិវឌ្ឍន៍ដី​ធំរួញសល់ទីតូចនិងនៅតាមស្រុកមួ​យចំនួនផ្លា​ស់ប្តូរពីកន្លែងដីត្រូវប៉ាន់ទៅ​នៅកន្លែងផ្សេងដែលដីទិញតម្លៃថោក។​ថវិកាបានចំណេញពីការដោះដូរបានធ្លាក់ចូលក្នុង​ហោប៉ាវមេៗក្រៅ​ពីនេះពួកគេបានឃុបឃិតគ្នា​កាត់យកដី​បន្ទាយវាស់ចែកលក់យកលុយដាក់​ហោប៉ាវរៀ​ងៗខ្លួនទៀតផង។​តាមប្រភពព័ត៌មានដែលទទួលបាន​បន្ថែមពីស្រុក​​ទឹកផុសនារសៀ​លថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៨នេះដីប​ន្ទាយយោធា​រវៈសេនាតូចលេខ១ ដែលគ្រប់គ្រងដោយលោក កេត យ៉​យ ជាមរកត​បានកាត់លក់អស់រលីងទៅហើយ ។ គ្រា​ន់តែចំពោះលោ​ក កេត យ៉ត ម្នាក់ឯង​ប៉ុណ្ណោះទទួ​លបានចំណែកដីសម្រាប់លក់ចំនួន៤ ប្លង់ តម្លៃប្រមាណ២០ម៉ឺនដុល្លារអាមេ​រិក។តើនេះ​​ជាការពិតដែរឬទេ​? ដើម្បីឆ្លើយតបទៅនិងការិះគន់ខាងលើ​អង្គភាព​យើងបានស្នើសុំការបកស្រាយពី​លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនៅ​ព្រឹកថៃ្ងទី៤ខែមិថុនាឆ្នាំ២០១៨នេះត្រូវបានលោ​កឆ្លើយថាលោកមិនដឹងទេព្រោះលោ​កចាកចេញពីបន្ទាយយោ​ធារវៈសេនាតូចលេខ​១យូរហើយម្តេចមិន​ទៅសួរមេបន្ទាយហ្នឹង!ទៅខណៈសារពត៌មា​ន​យើងសម្ភាសសួរលោកកាលពីលោកនៅ​ជា​មេបន្ទាយយោធារវៈសេនាតូចលេខ១នោះ។ចំ​ណែ​កលោកកេត យ៉យមិនលើកទូរស័ព្ទ។បើទោះយ៉ាងណាអង្គភាពសារព័ត៌​មានយើ​ងស្វា​គមន៍រងចាំទទួលការបកស្រាយរាល់​ម៉ោងធ្វើការបន្តទៀត​៕

ឆ្នាំ​២០១៩​​ត​ទៅ​រដ្ឋាភិបាល​​សម្តេចនា​យករដ្ឋ​មន្ដ្រី​ហ៊ុន សែន​នឹង​​ឧបត្ថម្ភ​ថ​វិកា​ចំនួន​៧៦​ម៉ឺន​រៀល​ដល់​ស្ដ្រី​ក្រីក្រ​ចាប់​តាំង​ពី​ពេល​មា​ន​ផ្ទៃ​ពោះ​រហូត​ដល់​ពេល​​សម្រាល​​កូន​រួច​

ដោយ៖សហការី/សម្តេចនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្នុង​​ឱកាស​លោក​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ខួប​លើក​ទី​១១ នៃ​ទិ​វា​អតីត​យុទ្ធជន​កម្ពុជា នា​សាល​មហោស្រព​កោះ​ពេជ្រ​បានថ្លែងថាចាប់​ពី​ពាក់​កណ្ដា​ល​ឆ្នាំ​២០១៩​ត​ទៅ រដ្ឋាភិបាល​សម្តេចនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នឹង​ឧបត្ថម្ភ​ថវិកា​ចំ​នួន​៧៦​ម៉ឺន​រៀល ដល់​ស្ដ្រី​ក្រីក្រ ចាប់​តាំង​ពី​ពេល​មាន​ផ្ទៃ​ពោះ រហូត​ដល់​ពេល​សម្រាល​កូ​ន​រួច​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការ​ឧបត្ថម្ភ​ថវិកា​នេះ នឹង​បែង​ចែក​ជា​៣​ដំណាក់​កាល៖ ទី​១ ពេល​មាន​ផ្ទៃ​ពោះ ឧបត្ថម្ភ​៤​ម៉ឺន​រៀល​ម្ដង ចំនួន​៤​ដង។…

Read More

ឯកឧត្តមនាយ​ឧត្តមសេ​នីយ៍សន្តិ​បណ្ឌិត​សុខ ផលបា​នអញ្ជើញ​ជួបសួរសុខទុក្ខជាមួយ​មនុស្សចាស់ក្នុងសមាគម​មនុស្សចាស់ភូមិសំ​រោងក្នុងឃុំស្នឹង​ចំនួន១១៧​នាក់

ដោយ៖សហការី ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេ​នីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល​ ជាមួយគណកម្មការជាតិរៀបចំការបោះឆ្នោតតាមឃុំ…

Read More

ប្រកា​សអន្តរក្រសួងបី(០៣)ស្តី​ពី​ការគ្រប់គ្រង​ការ​ផ្សព្វផ្សាយ​​តាមគេហទំព័​រនិងបណ្តាញទំ​នាក់ទំន​ង​សង្គម

ដោយ៖សហការី/យោងតាមសេចក្តីប្រកាស​អន្តរក្រសួងបី(០៣)ស្តីពីការគ្រ​ប់គ្រងការផ្សព្វផ្សាយតាម​គេហទំព័រនិងបណ្តាញទំនាក់ទំនង​សង្គមដែ​លដំណើរការតាមប្រព្ធ័ន្ធ Internet ក្នុងព្រះរាជាណា​ចក្រកម្ពុជា។ដែលមានខ្លឹម​សារទាំងស្រុដូចខាងក្រោមនេះ៖

ឯកឧត្ដមវេ​ង​សាខុន​បាន​អ​ញ្ជើញជា​អធិបតី​ក្នុងពិធីបើ​កវេទិកាស្តីពី​ធុរកិច្ចធា​តុចូ​លក​​សិក​ម្មនិងគ្រឿង​​យន្តកសិ​​កម្ម

នៅសណ្ឋាគារសុខា ខេត្តសៀមរាបនាព្រឹកថ្ងៃចន្ទ ​០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧ​ត្ដមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុ​ងពិធីបើកវេទិកាស្តីពី ធុរកិច្ចធាតុចូលកសិកម្មនិងគ្រឿងយន្តកសិកម្ម ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មស​ហការជាមួយគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាឬហៅថាកាវ៉ា​ក់…

Read More

សម្តេច​តេជោ​ហ៊ុន សែនបា​នអញ្ជើញជាអ​ធិបតីភា​ពក្នុងពិធីអបអ​រ​សាទរខួបលើកទី​១១ឆ្នាំនៃទិវាអតី​ត​យុទ្ធជន​​កម្ពុជា

ដោយ៖សហការី/ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ​ឆ្នាំច​សំរឹទ្ធិស័ក្តិ​ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេ​​នាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​​កម្ពុជា បា​នអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ព​ស់ក្នុងពិធីអបអរសាទរខួបលើកទី១​១ឆ្នាំនៃទិ​វាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះ​ពេជ្រ។ ទិ​វាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជ​រដ្ឋាភិបាលកម្ពុជា បង្កើតឡើងនៅឆ្នាំ២០​០៧​ដើម្បីរំលឹកនូវ​គុណូបការៈរបស់បងប្អូនអតីតយុទ្ធជនដែ​​ល​បានប្រឹងប្រែងតស៊ូ និងធ្វើពលីកម្មដ៏អង់​អាចក្លាហានដើម្បីជាតិមាតុភូមិកម្ពុជា​។ សម្តេ​ចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត…

Read More

ភរិយាកុង្សីក្រសួងពា​ណិជ្ជកម្មសង់រ​បងរំ​លោ​ភលើចិញ្ចើមផ្លូវសា​​ធារណៈ​ត្រូវបា​នបញ្ជាឲ្យរុះរើ

ដោយ៖សហការី/ បើតាមការចេញផ្សាយពីបណ្តាញស​ង្គមក៏ដូចជាប្រភពពី​ប្រជាពលរដ្ឋ​នៅសង្កាត់ជ្រោយចង្វារ​បានអោយដឹងថា​នៅព្រឹកថ្ងៃទី​៣​ ខែ​ ​មិថុនា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរខណ្ឌជ្រោយចង្វារបានចាត់​មន្ត្រីអោយចុះទៅប្រា​ប់ឯកឧត្ដម​ប៉ា​ន​ សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និង​លោកជំទាវ​អោយផ្អាកការសាងសង់​សំណង់ខុសច្បា​ប់រំលោភលើចិញ្ចើមផ្លូវសាធារណៈ​របស់​រដ្ឋ​ ។​ ប្រភពដ​ដែលបន្តថាពេលមន្ត្រីអាជ្ញាធរចុះទៅដល់​​ឯកឧត្ដម​និង​លោកជំទាវ​ម្ចាស់ផ្ទះមិននៅទេ​នៅតែអ្នកចាំផ្ទះ​ ។​ ប្រភពបានអោយដឹងទៀតថា​លោកជំទាវ​ម្ចាស់ផ្ទះនឹងរុះរើ​ចេញវិញនៅ​ថ្ងៃច័ន្ទស្អែកនេះ​។​ទោះជាយ៉ាងណាក៏ដោយអង្គភាពយើង​នៅព្រឹកថៃ្ងទី០៣ខែមិថុនាឆ្នាំ២០១៨បា​នស្វះស្វែងសុំការពន្យល់ពីឯកឧត្ដម​ប៉ាន​ សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និង​លោកជំទាវ​បានទេ​ពីករណីខាងលើនេះ។សារពត៌មានយើងរង់ចាំស្រា​យពន្យល់ពីឯកឧត្ដម​ប៉ាន​ សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និង​លោកជំទាវ​រាល់ម៉ោងធើ្វការបើមានប្រតិកម្ម។គួររំលឹកថា​​កន្លងមក​​លោកជំទាវ​ធ្លាប់សាងសង់សំណង់បែបនេះម្ដងហើ​យ​ តែត្រូវបានអាជ្ញាធរប្រាប់អោយរុះរើចេញវិញ​ ។​ តែឥឡូវស្ងាត់ៗស្រាប់តែលោកជំទាវកុង្សីក្រសួងពា​ណិជ្ជក​ម្មមកសង់​ឡើងវិញម្ដងទៀត​​ក៏ផ្អាកវិញម្តងទៀត៕រូបថតហ្វេសប៊ុក

ពិធីបើកវគ្គ​សិក្សាបំប៉នរយៈ​ពេល៣​ខែ​សម្រាប់សិស្សានុសិស្ស​ប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ -២០១៨ក្រោមអ​ធិប​តីភាពឯកឧត្តម​ឧត្តមសេនីយ៍ឯក​សុខ វាសនា

ដោយ៖សហការី/ រសៀលថ្ងៃសុក្រ ០៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ នៅសាលប្រជុំថ្នាក់ជាតិ ស្រុកបាណន់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត…

Read More