ប្រទេសថៃរាយការណ៍ពីជំងឺឆ្លងវីរុសថ្មីចំនួន១០៣នាក់និ​ងមានអ្នកស្លាប់ថ្មី៤នា​ក់សរុបចំនួន១​.៩៧៨ករណី

មន្ត្រីសុខាភិបាលបាននិយាយថាប្រទេសថៃនៅថ្ងៃសុក្រនេះបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន១០៣ នាក់និងមានអ្នកស្លាប់៤នាក់ទៀតដែលនាំឱ្យចំនួនករណីឆ្លងសរុបដល់១,៩៧៨ករណី។អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Taweesin Wisanuyothin បាននិយាយថាមានអ្នកស្លាប់ថ្មី ៤នាក់ដែលនាំឱ្យមានអ្នកស្លាប់សរុបដល់១៩ នាក់។ការស្លាប់ថ្មីគឺសុទ្ធតែជាបុរសជនជាតិថៃរួមទាំងបុរសអាយុ៥៩ ឆ្នាំម្នាក់ដែលធ្វើការលើរថភ្លើង។អ្នកស្លាប់ថ្មីចំនួន៣នាក់ដែលមានអាយុចន្លោះពី៧២ទៅ៨៤ ឆ្នាំបានទៅមើលការប្រកួតប្រដាល់មួយដែលមានមនុស្សច្រើនកុះករដែលបានឃើញការឆ្លងមួយចំនួនធំផងដែរ៕ប្រភព៖Reuters

រដ្ឋមន្រ្តីក្រសួងក​សិកម្មអញ្ជើញចុះមកពិនិត្យសកម្មភា​ពនិងវឌ្ឍនភា​ពនៃខ្សែច្រវាក់​ផលិតកម្មបន្លែសុ​វត្ថិភាព

នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្រ្តីជំនាញ…

Read More

ក្រុម​ហ៊ុន​កាត់​ដេរ​សម្លៀក​បំពាក់​ចំនួន​២​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញបាន​ងាក​មក​ផលិត​ម៉ាស់ស្រប​​ពេល​ដែល​តម្រូវ​​ការ​ទីផ្សារ​ម៉ាស់​កំ​ពុង​កើ​ន​ឡើង​

ក្រុម​ហ៊ុន​កាត់​ដេរ​សម្លៀក​បំពាក់​ចំនួន​២​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញបាន​ងាក​មក​ផលិត​ម៉ាស់​បន្ថែមស្រប​ពេល​ដែល​តម្រូវ​ការ​ទីផ្សារ​ម៉ាស់​កំពុង​កើន​ឡើង​។ ក្រុម​ហ៊ុន​ទាំង​ពីរ​នោះគ្រោង​នឹង​ដំណើរ​ការ​ផលិត​ម៉ាស់​ក្នុង​រង្វង់​ពី​២ម៉ឺន​ទៅ៨ម៉ឺន​ម៉ាស់​ក្នុង​១ថ្ងៃដោយ​ចាប់​ផ្តើម​ពី​ចុង​ខែ​មេសា​នេះខណៈ​ដែល​ក្រុម​ហ៊ុន​ចំនួន​២​ផ្សេង​ទៀតក៏​ទើប​ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​ផលិត​ម៉ាស់ចាប់​ពី​ចុង​ខែ​មេសានិង​ពាក់​កណ្តាល​ឆ្នាំ​២០២០​នេះ​ដែរស្រប​ពេល​ដែល​តម្រូវ​ការ​ម៉ាស់​កំពុង​កើន​ឡើង​។រោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងពីរខាងលើនេះទី១.គឺក្រុមហ៊ុន Roo Hsing Garment Co.LTD ដែលមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនវិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានកម្មករចន្លោះពី១ពាន់ទៅ២ពាន់នាក់ ទើបនឹងបានស្នើសុំទៅរដ្ឋាភិបាលកម្ពុជា…

Read More

កូរ៉េខាងជើង​អះអាងថាគ្មាន​ការឆ្លងវីរុសកូវីដ១៩ទេ

កូរ៉េខាងជើង៖មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់កូរ៉េខាងជើងមួយរូបបានអះអាងថាប្រទេសកូរ៉េខាងជើង គ្មានការឆ្លងវីរុសកូវីដ១៩ទេ។បើទោះបីជាមានការមន្ទិលសង្ស័យនៅក្រៅប្រទេសនិងខណៈដែលការឆ្លងនៃវីរុសនេះលើពិភពលោកមានជិតមួយលាននាក់ក៏ដោយ។ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័សហើយបានដាក់វិធានការទប់ស្កាត់យ៉ាងតឹងរឹងនៅក្នុងខែមករាបន្ទាប់ពីមានព័ត៌មានជាសាធារណៈអំពីវីរុសត្រូវបានរកឃើញនៅប្រទេសចិន។នាយកការិយាល័យកណ្តាលប្រឆាំងនឹងការរាតត្បាតរបស់កូរ៉េខាងជើងបាននិយាយថាគ្មានមនុស្សណាម្នាក់បានឆ្លងវីរុសនេះនៅក្នុងប្រទេសកូរ៉េខាងជើងទេរហូតមកដល់ពេលឥឡូវនេះ៕

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុនផ្តល់ជូនស្នាក់ការគណបក្សប្រជា​ជនកម្ពុជាឃុំស្រម៉រ​ដើម្បីចែកជូន​បងប្អូនប្រជាពល​រដ្ឋក្រីក្រនៅក្នុង​មូលដ្ឋាន

​នារសៀលថ្ងៃទី០២ ខែមេសា ឆ្នំា២០២០ លោកឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួមប្រគល់អង្ករចំនួន ២៨០០ គីឡូក្រាម ក្រមាចំនួន១១២ ត្រីខ ចំនួន ១១២យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង…

Read More

លោក​​ត្រាំបញ្ជា​ឲ្យ​មាន​ការ​បញ្ឈប់​ការ​​ហោះហើរ​រវាង​តំបន់​មាន​​ការ​ផ្ទុះ​រាតត្បាត​នូវ​ជំ​ងឺកូវីដ១៩

កាល​ពី​ថ្ងៃពុធ​លោក​ប្រធានាធិបតី​ Donald Trump បាន​បដិសេធ​ការ​ចេញ​បទបញ្ជា​ថ្នាក់​ជាតិ​មួយ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​នៅ​ផ្ទះ ដោយ​លោកទុក​ឲ្យ​រដ្ឋ​និមួយៗ​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ឯង។ ក៏ ប៉ុន្តែ​លោក​ប្រធានាធិបតី​ថា​ លោក​អាច​បញ្ជា​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ហោះហើរ​រវាង​តំបន់​មាន​ការ​ផ្ទុះ​រាតត្បាត​នូវ​ជំងឺកូវីដ១៩។ លោក​ Trump ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា ការសម្រេច​ចិត្ត​ធ្វើ​បែប​នេះ​មាន​ការ​លំបាក​ដោយ​សារ​ការ​បិទ​ការ​ហោះហើរ​ជា​ការ​ដាក់​សម្ពាធ​ថែម​ទៀត​លើ​វិស័យ​អាកាសចរណ៍​ដែល​កំពុង​ត្រដាបត្រដួស​ស្រាប់។​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទស្សន៍​ទាយ​ថា សូម្បី​ក្នុង​ករណី​ដែល​បទបញ្ជា​ណែនាំ​ឲ្យ​មាន​ការ​រក្សា​គម្លាត​រវាង​គ្នា​និង​ពីសង្គម​ត្រូវ​បាន​គេ​អនុវត្តយ៉ាង​តឹងរឹង​ក្តី​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ក៏​នឹង​អាច​មាន​ពលរដ្ឋ​អាមេរិកាំង​ជិត​២៥០.០០០​អាច​ស្លាប់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ចំនួន​សរុប​នៃ​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​លើស​២១៥.០០០​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ស្លាប់​កើន​លើស​៥.០០០​នាក់។ ជាង​១.៣០០​ករណី​នៃ​ការ​ស្លាប់​បាន​កើត​ឡើង​នៅ​បូរី​ញូវយ៉ក។អភិបាល​រដ្ឋ​ញូវយ៉ក​ លោក Andrew Cuomo…

Read More

គិតត្រឹម​ព្រឹកថៃ្ងទី៣ខែមេ​សា២០២០ក្រសួង​សុខាភិបា​លប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១​៩ថ្មីចំនួន០៤​នាក់ដែលធ្វើឱ្យករណីសរុប​ចំនួ​ន១១៤នាក់​និងព្យាបាលជា​​សះស្បើយសរុបចំនួន​៣​៥នាក់

គិតត្រឹមព្រឹកថៃ្ងទី៣ខែមេសា២០២០ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន០៤នាក់ដែលធ្វើឱ្យករណីសរុបចំនួន១១៤នាក់ និងព្យាបាលជាសះស្បើយសរុបចំនួន៣៥នាក់

ក្រសួងសុ​ខាភិបាលប្រកាសហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ដែលកំពុងផ្សព្វផ្សា​យល​ក់ម៉ាសអាល់​កុលជែល​និ​ងសារធាតុសម្លា​ប់​មេរោគ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានអោយដឹងថាក្រសួងប្រកាសហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ ដែលកំពុងផ្សព្វផ្សាយលក់ម៉ាសអាល់កុលជែលនិងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលនាំអោយប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។យោងតាមការពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីចំនួន៤ គឺឈ្មោះ ១.Candy Na ២.បញ្ជា ប្រឹក្សាយោបល់បញ្ហាសុខភាព Tell 098 79 2325 ៣.ផលិតផលCorona-កូរ៉ូណា ៤.ពិភព Product onlie កំពុងផ្សព្វផ្សាយលក់ម៉ាស អាល់កុល ជែល…

Read More

សម្តេចហ៊ុនសែនបញ្ជាក់ថ្ងៃកំណើ​តពីរនិងថ្ងៃមួយណាជា​ថ្ងៃកំណើត​ពិតប្រាកដ?

ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើតដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់!ថាហេតុអីលោកហ៊ុនសែនមានថ្ងៃកំណើតពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័កព.ស២៤៩៦ត្រូវនឹងថ្ងៃអង្គារទី៥ខែសីហាឆ្នាំ១៩៥២។ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃកំណើតទៅវិញ?៥០ឆ្នាំមុនគឺនៅថ្ងៃ៤មេសា១៩៧០ខ្ញុំចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តមសីហនុដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើប្រវត្តិរូប។ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះខ្ញុំបានយកថ្ងៃ៤មេសាដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា១៩៥២។ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើតតាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ៨ខែមករា១៩៧៩ទើបដូរឆ្នាំមក១៩៥១វិញ។ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១វិញ?បន្ទាប់ពីរំដោះកម្ពុជាចេញពីរបបប៉ុលពតថ្ងៃ៧មករា១៩៧៩ថ្ងៃ៨មករា១៩៧៩យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង។ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។ការដូរពីឆ្នាំ១៩៥២មក១៩៥១មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុសហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ទី២ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀតដែលមានអាយុសុទ្ធតែជាង៤០ឬជាង៥០ឆ្នាំ។ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤មករា១៩៨៥ខ្ញុំក៏មិនព្រមកែទៀតដោយសារពេលនោះខ្ញុំក៏ទើបមានអាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសាដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ៕ដោយ៖សហការី