អ្នកនាំពា​ក្យប្រតិកម្មនឹងអ្នក​គាំទ្រ​អតីត​​បក្សប្រឆាំង​​នៅក្រៅ​ប្រទេស

ដោយ៖សហការី/ លោក​សុខ ឥសានអ្នកនាំពាក្យ​បក្ស​កាន់អំ​ណាច​បាន​ប្រតិកម្មបន្ទាប់ពី​មាន​ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅក្រៅ​ប្រទេស​ធ្វើបាតុកម្ម ក៏ដូចជា​សហ​គមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មានប្រតិកម្ម​នានា​ទាក់ទង​ទៅនឹង​បោះឆ្នោត​នៅ​កម្ពុជា​នាពេ​ល​ខាងមុខនេះ។ សម្រាប់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច អ្នក​ទាំងអស់នេះ​គឺជា​រុយ និង​មូស​មក​ឆាឆៅ​ដំ​ណើរការ​បោះឆ្នោត​នៅ​កម្ពុជា។សកម្មភាព​ដែល​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុ​ជា​ចាត់ទុកថា​ជាការ​ឆាឆៅ​ដល់​ដំណើរការ​បោះឆ្នោត​នោះ គឺ​ការធ្វើ​បាតុកម្ម​របស់​ស​មា​ជិ​ក​អតីត​បក្ស​ស​ង្គ្រោះ​ជាតិ​ដើម្បី​ឲ្យ​ជប៉ុន​ឈប់​ផ្តល់ជំនួយ​មក​ឲ្យ​គជប ការចេញ​ប្រតិកម្ម​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​​និង​មិន​អន្តរជាតិ​ជុំវិញ​សភាពការណ៍​នៅ​កម្ពុជា ការចេញ​សេចក្តីថ្លែងការណ៍​របស់​សមាជិកសភា​អា​ស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង ការវាយតម្លៃ​ពី​អង្គការ​សង្កេត​ការ​ណ៏​បោះឆ្នោត​ថា មានការ​គំរាមកំហែង កា​រ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​បញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​ការបោះឆ្នោត។ក្រៅពីនេះ ក៏​មានដែរ​ការបង្ហាញ​ថា​មាន​បទល្មើស​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​នៅមុន​ពេល​បោះឆ្នោត អង្គការ​នានា​នាំគ្នា​​ធ្វើ​បទ​សម្ភាស​ន៏​លើក​ពី​ផល​អវិជ្ជមាន​នៅក្នុង​សង្គម​ដើម្បី​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រដ្ឋ និង​ការ​បំផុសប្រជាជន​កម្ពុជា​មិន​ទៅ​បោះឆ្នោត​ដោយ​ប្រើពាក្យ​ថា​នៅផ្ទះ​ឈ្នះ​ឯង…

Read More

ឯកឧត្តម​វេង សាខុនបានអញ្ជើញ​បន្តចុះជួបសំណេះ​សំណាលនិងសា​កសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកសិក្សាធិការ​និងបុគ្គលិកពេ​ទ្យមន្ទីរពេទ្យទូទាំងស្រុកកំ​ពង់សៀមចំនួន​១០៨២​នាក់

ដោយ៖សហការី/ នៅទីរួមខេត្តកំពង់ចាម នារសៀល​ថ្ងៃអាទិត្យ ០៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស ២០១៨ ឯកឧត្តមវេង សាខុន សមា ជិកគណៈកម្មាធិការកណ្តាលនៃគ​ណបក្សប្រជាជនកម្ពុជា និងជាប្រធា​នក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀមនិងស្រុកតំបែរ រួមជាមួយឯកឧត្តមថ្នាក់ដឹកនាំក្រសួ​ង ឯកឧត្តមហេង…

Read More

សារលិខិតថ្វាយព្រះពរ​សម្ដេចតេជោ​ហ៊ុន​ សែ​ន​និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិ​ត​ប៊ុន​ រ៉ានី​ហ៊ុន​ ​សែន​ថ្វាយ​សម្តេចព្រះម​ហាក្សត្រីន​រោត្តម មុនីនាថ​សីហនុ​ព្រះវររាជមាតា​​ជាតិ​ខ្មែរ

ដោយ៖សហការី/ សារលិខិតថ្វាយព្រះពរ​ សម្ដេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​​ សែន​ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ក្នុងឱកាសនៃព្រះ​រាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨២យាងចូល៨៣ព្រះវស្សា៕  

ឯកឧត្តម វេងសាខុនចុះពិនិត្យមើ​លការដាំដុះ​ដំណាំដំឡូងមីនៅស្រុ​កពញាក្រែក​ខេត្តត្បូងឃ្មុំ

ដោយ៖សហការី/ ​ក្រោយពីបានជួបសំណេះសំណាល​ជាមួយប្រជាជននៅឃុំចុងជាច នាព្រឹកនេះរួចមក ឯកឧត្តម វេងសាខុន និងសហការី បានបន្តចុះ​ពិនិត្យមើលការដាំដុះដំណាំដំឡូងមី នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងតាមដានពិនិត្យមើ​លពីលទ្ធផលនៃការដាំដុះដំណាំរបស់ប្រ​ជាជនក្នុងរដូវវស្សានេះ និងបញ្ហាប្រឈមរបស់គាត់ដែលបាន និងកំពុងជួបប្រទះ៕

ក្រុម​បាតុករ​អ្នក​គាំទ្រ​អតី​ត​គណ​បក្ស​ស​ង្រ្គោះ​ជាតិធ្វើ​បា​តុក​ម្ម​អំពាវ​នាវ​​ឲ្យ​ជប៉ុន​ផ្អាក​​ជំនួយ​ដល់​​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​

ដោយ៖សហការី/ ម្សិលមិញ ​ថ្ងៃនេះបន្ទាប់ពី​បាតុកម្ម​នៅ​​​បុរី ​New ​York​ ​ក្រុម​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រាប់​រយ​នាក់​បាន​រៀប​ចំ​ធ្វើ​បាតុកម្ម​មួយ​ទៀត​ ​នៅ​ទី​ក្រុង​​តូក្យូ​ ប្រទេស​ជប៉ុន​ផ្ទាល់​ ដោយ​អំពាវ​នាវ​ឲ្យ​ប្រទេស​នេះ​ផ្អាក​ការ​គាំទ្រ​ដល់​ការ​បោះឆ្នោត​នៅ​ក​ម្ពុជា​។ ​បើទោះបី​ជាមាន​បាតុកម្ម​ជាបន្ត​បន្ទាប់​​យ៉ាង​នេះ​ក្តី​ តែ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​​​អះអាង​ថា ​វា​គ្មាន​ប្រសិទ្ធភាព​ដែល​​ធ្វើ​​ឲ្យ​​រដ្ឋាភិបាល​ជប៉ុន​ទទួល​យក​នោះឡើយ​។​វាជាលើកទី៣ហើយដែ​លក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងមួយនេះ ធ្វើបាតុកម្មទទួចឲ្យ​ជប៉ុនផ្អាកការគាំទ្រ​ដល់​ដំណើរ​ការ​​បោះឆ្នោត​នៅកម្ពុជា២៩កក្កដាខាងមុខ។បាតុកម្មដែលមានមនុស្សចូលរួមរា​ប់រយនាក់នេះបានកើតឡើងដំបូងនៅថ្ងៃទី១មិថុនា​នៅមុខស្ថានបេសកម្ម​របស់​ជប៉ុនប្រចាំ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរីញូវយ៉ក សហរដ្ឋអាមេរិក។ លើកទី២នៅថ្ងៃម្សិលមិញនៅទីកន្លែងដដែល​​និង​គោល​បំណង​ដូចគ្នា។ ចំណែកលើកទី៣គឺនៅថ្ងៃនេះតែម្តង បាតុកម្មដែ​លភាគ​ច្រើន​ជាពលករខ្មែរ​ធ្វើការនៅប្រទេសជប៉ុនចូលរួម បាន​ប្រ​ព្រឹត្តទៅ​នៅទីក្រុង​តូក្យូ។ទាំងនៅសហរដ្ឋអាមេរិក និងទាំងនៅតូក្យូ ក្រុម​បាតុករ​សុទ្ធតែបានលើក​​បដា​និង​ស្រែកទាមទារឲ្យដោះលែង…

Read More

កិច្ចព្រ​មព្រៀង​ស​​ហហិរញ្ញប្ប​​ទានផ្តល់អា​​ហារូបក​​រណ៍​ដ​ល់និស្សិ​តឆ្នើមក​ម្ពុជាដើម្បីសិក្សាថ្នាក់ប​ណ្ឌិតក្រោម​សាក្ខីភាព​ដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម​ត្រាំ ​អ៊ីវតឹក

ដោយ៖សហការី/ នៅទីស្ដីការក្រសួង៖ ព្រឹកថ្ងៃពុធ ១៥រោច​ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូ​រគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)បានចុះហត្ថលេខាជាមួយស្ថានទូតបារាំង​ប្រចាំនៅកម្ពុជាលើកិច្ចព្រមព្រៀងសហហិ​រញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិ​តឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនា​គមន៍និងព័ត៌មាន ICT នៅសកលវិទ្យាល័យប្រទេសបារាំង មានការអញ្ជើញចូលរួមជាសាក្ខីភាពដ៏ខ្ព​ង់ខ្ពស់ដោយ…

Read More

ឯកឧ​ត្ដមរដ្ឋមន្ត្រីត្រាំអ៊ីវតឹក​អញ្ជើញជាអធិ​បតីប្រកា​សតែងតាំង​ប្រធានមន្ទីរប្រៃ​សណីយ៍និងទូរ​គមនា​​គមន៍ខេត្ត​សៀមរាប

ដោយ៖សហការី/ ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ​ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប ឯកឧត្ដម ត្រាំ អ៊ីវតឹក​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំ​ងលោក សុខ សីហា ជាប្រធានមន្ទីរប្រៃសណីយ៍…

Read More

ឯកឧត្តមវេង សា​ខុនបានអ​ញ្ជើញបន្តចុះជួបសំ​ណេះសំណាល​និងសាកសួរ​សុខទុក្ខបងប្អូនប្រ​ជាពលរដ្ឋមក​ពីឃុំចុង​ជាច

ដោយ៖សហការី/ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបឋមាសា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស ២០១៨ ឯកឧត្តមវេង សាខុន សមាជិកគ​ណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានិងជាប្រធា​នក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀមនិងស្រុកតំបែរ រួមជាមួយសហការី ​បានអញ្ជើញបន្តចុះជួបសំណេះសំណា​ល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញ​មកពីឃុំចុងជាច…

Read More

ANFRELថា​មិន​មាន​ស្ថានភា​ព​ល្អ​ប្រសើ​រ​សម្រាប់​​ការ​ប្រកួត​ប្រជែ​ងបោះ​ឆ្នោត​នៅ​កម្ពុជាខណៈ​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​លើក​ឡើង​រប​ស់​ក្រុម​សមាជិក​​សភា​អាស៊ា​ន​​ដើម្បី​​សិទ្ធិ​ម​នុស្ស​នេះ​​ទេ

ដោយ៖សហការី/ វិទ្យុបារាំងបានចុះផ្សាយថាអង្គការ​បណ្តាញ​អាស៊ាន​​​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី ANFREL កាលពី​ថ្ងៃ​ទី ១៥ មិថុនា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​​វាយ​តម្លៃ​ស្ថានការណ៍​មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ថា​មិន​មាន​ស្ថានភាព​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​ប្រជែ​ង។ យ៉ាង​ណា​ក៏​ដោយ គជប បាន​ច្រាន​ចោល​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ។នៅ​ក្នុង​របាយការ​ណ៍​ស្តីពី​ការ​វាយ​តម្លៃ​មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​មាន​កម្រាស់ ១៥​ទំព័រ របស់​អង្គការ​បណ្តាញ​អា​ស៊ាន​​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី ANFREL ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ខាង​ការ​បោះ​ឆ្នោត​មកពី​ប្រ​ទេស​ចំនួន​៥ បាន​ទាញ​ការ​សន្និដ្ឋាន​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​នេះ នឹង​មិន​មាន​ភាពសេរី…

Read More

អ្នកម្នាងអ៊ុក ផល្លា​បានសោ​យទិវង្គតបន្ទាប់ជួ​បគ្រោះថ្នាក់​ចរាចរណ៍

ដោយ៖សហការី/ យោងតាមការចេញផ្សាយក្នុងផេករបស់ស​ម្តេចក្រុមព្រះនៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះថា អ្នកម្នាង អ៊ុក ផ​ល្លា បានសោយទិវង្គតហើយ ដោយសាររបួសធ្ងន់ធ្ងរពេក។ចំណែកសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ ​ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ។សម្ដេច​ក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍​បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា…

Read More