រដ្ឋមន្រ្តីក្រសួ​ងកសិកម្មអ​ញ្ជើញចុះពិនិត្យក​​សិដ្ឋានចិញ្ចឹមមា​ន់​សាច់ជា​លក្ខណៈ​ឧស្សា​ហក​ម្មស្វ័យ​ប្រវត្តិ

ដោយ៖សហការី/ បន្ទាប់មកនៅព្រឹកថ្ងៃសៅរិ៍ ដដែល ទី១១​កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា គ.ស ២០១៨ ​ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដំណើរអញ្ជើញចុះពិនិ​ត្យកសិដ្ឋានចិញ្ចឹមមាន់សាច់ជាលក្ខណៈឧស្សាហកម្មស្វ័យប្រវត្តិ…

Read More

សម្តេច​ហ៊ុនសែ​​ន៖ខ្ញុំសូមអំពាវ​នា​វអោយគ្រប់គ​ណបក្សន​យោបាយនិង​បេក្ខជនទាំ​ងអ​ស់គោរពគ្នា​ទៅវិញទៅម​កកុំប្រើ​​ពាក្យអសុ​រោះជេ​រ​ប​ញ្ចោរ

ដោយ៖សហការី/ នៅថ្ងៃទី ៧ កក្កដាខែក្រោយនេះ ការឃោ​សនាបោះឆ្នោតនឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស (មានរយៈពេល២០ថ្ងៃគត់)។ខ្ញុំសូមអំពាវនាវអោយគ្រប់គណបក្សនយោ​បាយ​និងបេក្ខជនទាំងអស់គោរពគ្នាទៅវិញទៅមក​កុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៍ និងសេចក្តីថ្លៃថ្នូរ។ សូមឃោសនាតែអំពីគណ​បក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្សឬបេក្ខជននៃគ​ណបក្សដទៃឡើយ។សូមជនរួមជាតិ ក្មួយៗយុវជន ព្រមទាំងកូនក្មួយ​កម្មករ កម្មការនីត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា។ដើម្បីធានា​បាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ជម្រើសដ៏ល្អបំផុតរបស់ជនរួមជាតិ និងកូនក្មួយគឺ បោះ​ឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី…

Read More

បែកធ្លាយ​អំពើ​ពុ​ករលួយលោ​​កគុណ ញឹមអគ្គនា​យ​កដ្ឋាន​គយ​និ​ង​រដ្ឋាករ​កម្ពុជា

ដោយ៖ពុតសាម៉ាត់/ ប្រភពបានទម្លាយថាលោកគុណ ញឹមជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា​ការប្រព្រឹត្ត​អំពើពុករលួយយ៉ាងពេញបន្ទុក​មានលក្ខណ​:ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​មួយ​នេះ​គឺ​គ្មាន​ការស៊ើបអង្កេត​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​​នោះ​ឡើយចាប់​តាំងពី​ដើម​រហូត​មក​ដែល​សកម្មភាព​មិន​ប្រក្រតី​មួយចំនួន​របស់​ស្ថាប័ន​អគ្គនាយកដ្ឋាន​​គយនិងរដ្ឋាករ ក្រោម​ការដឹកនាំ​របស់លោកគុណ ញឹមជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាក​រ​នោះ គឺ​ក្នុង​ការផ្លាស់ប្តូរ​តួនាទី​មុខតំណែង​មន្ត្រីក្រោមឱវាទនិងការប្រព្រឹត្ត​អំពើពុករលួយ​របស់​​ខ្លួន ។​ ​មិនតែប៉ុណ្ណោះ​ថែមទាំង​មានការ​លូកដៃ​ពី​ប្រពន្ធ​រប​ស់លោកគុណ ញឹមក្នុង​ស្ថាប័នគយ​ក្នុង​ការផ្លាស់ប្តូរ​តំណែង​មន្ត្រី​គយដើម្បី​ផលប្រយោជន៍​ផ្លាល់ខ្លួន បា​ន​ធ្វើឱ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​ស្ថាប័ន​មួយ​នេះ ដើម្បី​រៀបចំ​កញ្ចប់​សំរាប់​ស្វែងរក​តំណែង​និង​តួនាទី​រៀង​ៗ​ខ្លួន​តាមរយៈ​ប្រពន្ធ​របស់លោកគុណ ញឹម ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ។​​កា​រ​ជ្រួលច្របល់​រំជើបរំជួល​របស់​មន្ត្រី​ស្ថាប​ន័គ​យ​នេះ​មិន​បាន​ធ្វើឱ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ដែលលោកឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពុំ​ហ៊ាន ដាក់​ការស៊ើបអង្កេត​ទៅលើ​ស្ថាប័​ន​អគ្គនាយកដ្ឋាន​គយ…

Read More

ឯ​ក​ឧត្ត​មវេង សា​ខុន​បានអ​ញ្ជើញ​បន្តដំ​ណើរ​​ចុះ​ទៅជួ​ប​សំ​ណេះសំ​ណាលនិង​សាកសួ​រសុខទុក្ខប​ងប្អូនប្រជា​​ពលរដ្ឋចំនួន​១០​៧​១នាក់ម​ក​ពីឃុំ​កោះ​មិ​​ត្តស្រុ​ក​កំព​ង់​សៀម

នៅរសៀលថ្ងៃដដែល បន្ទាប់ពីកម្មវិធី​នៅឃុំរអាង និងឃុំទ្រានបានបញ្ចប់ ឯកឧត្តមវេង សាខុន អមដោយសហការី បានអញ្ជើញបន្ត​ដំណើរចុះទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាព​លរដ្ឋចំនួន ១០៧១នាក់ ដែល មកពីឃុំកោះមិត្ត ស្រុកកំពង់សៀម ក្នុងបរិវេណវត្តពោធិវ័នកោះមិត្ត ហៅ​វត្តកោះមិត្ត។ បន្ទាប់ពីលោកវ៉ែន នាង មេឃុំកោះមិ​ត្តមានមតិស្វាគមន៍ និង រាយការណ៍ជូនអង្គពិធីជ្រាបពីស្ថាន​ភាពជារួមអំពីសន្តិសុខ សណ្តាប់ធ្នាប់សង្គម…

Read More

សម្តេច​តេជោហ៊ុន សែ​នអញ្ជើញសម្ពោធ​សួនសត្វភ្នំពេ​ញសា​​ហ្វារីវិ​និយោ​​គអស់ទឹកប្រាក់ជាង​១​០លា​នដុល្លារ​អា​​មេរិក

ដោយ៖សហការី/ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធ សួនសត្វភ្នំពេញ​សាហ្វារី (Phnom Penh World Safari)…

Read More

សម្តេចហ៊ុនសែន​ជំ​រុញ​ឲ្យ​មាន​​កា​រ​ចូល​រួម​បញ្ចុះ​ប្រេងសាំង

ដោយ៖សហការី/ សម្តេចនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ទី​២២ មិថុនា​នេះបាន​ឲ្យ​ដឹងថាក្នុង​​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ​រដ្ឋាភិបាល​បាន​បញ្ចេញ​សាច់​ប្រាក់​ជិត​៨៣​លាន​ដុល្លារ​ដើម្បី​រក្សា​លំនឹ​ង​ថ្លៃ​សាំង ហើយពេល​ខាង​មុខរដ្ឋាភិបាល​នឹង​មាន​វិធាន​ការ​ដោយ​ផ្លាស់​ប្តូរ​ការ​គិត​ពន្ធ​ថ្មី ​បញ្ចុះ​តម្លៃពន្ធ​អា​ករ​ពិសេសទៅលើ​ប្រេង​សាំងនិងជំរុញ​ឲ្យ​មាន​​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុនឯក​ជន​​ក្នុង​ការ​បញ្ចុះតម្លៃ។សម្តេចហ៊ុ​នសែនបាន​ឲ្យ​ដឹង​ថា​រដ្ឋ​នឹង​ខាត​បង់​ថវិការជាង៣៣លានដុល្លារ​បន្ថែម​ទៀតក្នុងមួ​យ​ឆ្នាំដើម្បី​បញ្ចុះ​តម្លៃសាំង​ចំនួន១៦០រៀល​ (មួយរយ​ហុកសិប​រៀល) ក្នុង​មួយ​លីត្រ​ចាប់​ពី​ថ្ងៃ​ទី​១​ក​ក្ក​ដា​ខាង​មុខ។១៦០​រៀល​វា​តិច​ណាស់។តែ​គិត​ល​មើល​ទៅ​ថា​ឡាន​ខ្លះ​ចាក់ម្តង ២០​លីត្រ យើង​គិត​មើល​​ទៅថា​១០​លីត្រវា ១៦០០រៀល ២០​លីត្រ៣២០០រៀលហើយ​។ ហើយ​បើ​សិន​ម៉ូតូ​ចាក់​ម្តង​១​លីត្រ ក៏គង់​យើ​ង​សន្សំ​បាន​១៦០​រៀល​ដែរ​ក្នុង​មួយ​លីត្រ​នោះ។ យោងតាមគេហ​ទំព័រ​ globalpetrolprices.com​ តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជាមាន​តម្លៃ១,០៧​ដុល្លារ​ក្នុង​មួយ​លីត្រ​ស្ថិត​នៅ​លំ​ដាប់​លេខទី​៧ក្នុង​បណ្តាប្រទេស​នៅ​អាស៊ាន ខណៈតម្លៃ​ប្រេង​សាំង​នៅ​ប្រទេសប្រុយណេមាន​តម្លៃ​ ០,៥១ដុល្លា​ក្នុង​មួយ​លីត្រ…

Read More

​ជំរិត​ទា​រលុ​យ​ពី​កម្មករ​អូស​​រទេះ​ចេញ​ចូល​ថៃ​មា​ន​លក្ខណៈពុក​រលួយ​ជាប្រព័ន្ធ

ដោយ៖ជាសារឿន/ ខេត្ត​បន្ទាយមានជ័យ ៖ តាមប្រជាពលរដ្ឋអូសរទេះ​បានលើកឡើងថាអង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​បើក​ការ​ស៊ើបអង្កេត នូវ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេស​ន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគ​រ​​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបា​ល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​កំពុង​តែ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ឋប្រព្រឹត្ត​អំពើពុករ​លួយ​យ៉ាង​ពេញបន្ទុកខណៈរដូវបោះឆ្នោតជិតមកដល់ ។លោ​ក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និ​ង​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតបា​ន…

Read More

សម្តេចក្រុមព្រះអំពា​វនាវឲ្យប្រជា​ពលរដ្ឋនាំគ្នាទៅចូលរួម​បោះឆ្នោត

ដោយ៖សហការី/ បើតាមលោកញ៉េប ប៊ុនជិន​អ្នក​នាំ​ពាក្យគ​ណបក្ស ហ៊្វុន ស៊ិនប៉ិច បានថ្លែងប្រាប់​វិទ្យុបរទេសដែលផ្សាយជា​ខេមរភាសាមួយកាលពីម្សិលមិញថា​ សម្តេ​ចក្រុម​ព្រះ បានប្រាប់លោកថាស្ថានភាពសុខភាពរបស់​ទ្រង់បានធូរស្បើយហើយ។ជាមួយគ្នានេះផងដែរទ្រង់ក៏បានផ្ដាំផ្ញើឲ្យប្រជា​ពលរដ្ឋនាំគ្នាទៅចូលរួមបោះឆ្នោតនាពេលខា​ងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយលោក ញ៉េប​ ​ប៊ុនជិ​ន មិនទាន់អាចបញ្ជាក់បានទេ​ថា​តើសម្តេចក្រុមព្រះនឹងយាង​ចេញពីមន្ទីរពេទ្យនៅពេល​ណានោះទេខណៈ​ទ្រង់កំពុងស្ថិតនៅមន្ទីរពេទ្យបាងកក។ សម្តេចក្រុមព្រះនរោត្តម​ រណឬទ្ធិ​ បានជួបគ្រោះ​ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ខែមិថុនាកន្លង ខណៈដែលទ្រង់យាងទៅជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ៕

ឯកឧត្តមវេង សាខុនសំណេះសំណាល​និងសា​កសួរសុ​ខ​ទុក្ខក្នុងខេត្តកំពង់ចា​មចំនួន៦៦០០នាក់

ដោយ៖សហការី/ ស្ថិតក្នុងបរិវេណព្រលានយន្តហោះ ក្នុងភូមិរមូល ឃុំរ​អាង នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា គ​.ស ២០១៨ ប្រជា ពលរដ្ឋអញ្ជើញមកពីឃុំរអាង និងឃុំទ្រាននៃស្រុកកំពង់ សៀម ខេត្តកំពង់ចាមចំនួន​…

Read More

សម្តេចតេជោ​​ហ៊ុន សែនអញ្ជើញប្រគល់ស​ញ្ញាបត្រដល់និ​ស្សិតសាក​លវិទ្យាល័យភូមិន្ទភ្នំពេ​ញចំនួន​៣,២៣៣​នាក់

ដោយ៖សហការី/ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដ​ល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន​៣,២៣៣នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះក៏មាន និស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររបស់​សម្ដេចតេជោ និង…

Read More