អន្តរជាតិ

អាមេរិក​បញ្ជាក់​ថាមេខ្លោង​បំផ្ទុះ​នាវា​ពិឃាដ USS Cole​ត្រូវ​បាន​សម្លា​ប់​នៅ​ក្នុង​ការ​វាយប្រហា​រ​ផ្លូវ​អាកាស

ដោយ៖សហការី/ មន្ត្រី​យោធា​អាមេរិក​បាន​បញ្ជាក់​ថា ការវាយប្រហារ​ប្រហារ​ផ្លូវ​អាកាស​មួយ​របស់​អាមេរិកកាល​ពី​សប្តាហ៍​មុន​បាន​សម្លាប់​មេខ្លោងម្នាក់​ដែល​បាន​ផ្តើម​គំនិត​បំផ្ទុះ​នាវា​ពិឃាដ USS Cole ដែល​បាន​សម្លាប់​នាវិក​អាមេរិក​អស់​ចំនួន​១៧​នាក់​កាល​ពី​ឆ្នាំ​២០០០។ ​លោក​ ត្រាំ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​អាទិត្យ ​ថា «យោធា​ដ៏​អស្ចារ្យ​របស់​យើង​បាន​ស្វែង​រក​យុត្តិធម៌​ដល់​វីរបុរស​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​និង​បាន​រងរបួស​នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​កំសាក​ទៅ​លើ​នាវា​ពិឃាដ USS Cole។ យើង​ទើប​តែ​បាន​សម្លាប់​មេដឹកនាំ​នៃ​ការ​វាយប្រហារ​នោះ ដែល​មាន​ឈ្មោះ​ថា Jamal al-Badawi។លោក ត្រាំ…

Read More

លោកត្រាំ​និង​​មេដឹកនាំ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប​រាជ័យ​ក្នុង​​ការ​បញ្ចប់​កា​រ​បិទទ្វារ​​រដ្ឋាភិបាល

ដោយ៖សហការី/ កាល​ពី​ថ្ងៃ​សុក្រ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​និយាយ​ថា​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​នឹង​ពួក​មេដឹកនាំ​សភា​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ ដើម្បី​បញ្ចប់​ការ​បិទ​ទ្វារ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ដោយសារ​តែ​មិន​មាន​ការព្រម​ព្រៀង​គ្នា​លើ​សំណើ​ថវិកា​សម្រាប់​សង់​ជញ្ចាំង​ព្រំដែន​រវាង​អាមេរិក​និង​ម៉ិកស៊ី។អ្វី​ដែល​លោក ត្រាំ​ បាន​លើក​ឡើង​នេះ​ហាក់​ដូចជា​ផ្ទុយគ្នា​ស្រឡះ​ពី​អ្វី​ដែល​លោក Charles Schumer​ មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​លោក ត្រាំ​ នៅ​ឯសេតវិមាន​បាន​លើក​ឡើង។​លោក ​Schumer ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា​ លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ លោក​នឹង​ទុក​ឲ្យ​រដ្ឋាភិបាល​នៅ​បិទ​ទ្វារ​រយៈ​ពេល​យូរ​អាច​រាប់​ខែ​ឬ​ដល់​រាប់​ឆ្នាំ។លោកស្រី ​Nancy Pelosi​ ប្រធាន​សភា​តំណាង​រាស្រ្ត​បាន​និយាយ​ថា​…

Read More

សភា​ថ្មីបែងចែក​​ការគ្រប់គ្រង

ដោយ៖សហការី/ កាល​ពី​ថ្ងៃព្រហស្បតិ៍​រដ្ឋាភិបាល​ដែល​មាន​ការបែងចែង​បាន​ត្រឡប់​ចូល​សភាអាមេរិក​វិញ​ជាមួយ​នឹង​ការស្បថ​ចូល​គ្រប់គ្រង​សភា​ថ្មី។គណបក្ស​សាធារណរដ្ឋ​បាន​គ្រប់គ្រង​ទាំង​សេតវិមាន​ ព្រឹទ្ធសភា​ និង​រដ្ឋសភា​អស់​រយៈ​ពេល​ពីរឆ្នាំ​ ឥឡូវនេះ​គណបក្សប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ក្រុមសំឡេង​ភាគច្រើន​នៅក្នុង​សភា​តំណាងរាស្រ្ត។ នេះ​គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​ការបោះឆ្នោតពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​កាល​ពី​ខែវិច្ឆកា​ឆ្នាំ២០១៨ ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​កើន​អាសនៈ​ដល់​ទៅ​២៣៥អាសនៈ​នៅក្នុង​រដ្ឋសភា​ដែល​មាន​អាសនៈសរុប​ចំនួន៤៣៥អាសនៈ។គណបក្សសាធារណរដ្ឋ​បាន​កើន​២អាសនៈ​នៅក្នុង​ព្រឹទ្ធសភា​ ដោយ​កាន់កាប់​អាសនៈ​សរុប​ចំនួន៥៣អាសនៈ​ទល់​នឹង​៤៧អាសនៈ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។លោកស្រី Nancy Pelosi សមាជិក​សភា​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សភាតំណាងរាស្រ្ត​ម្តងទៀត​ដូចកាល​ពី​លោកស្រី​ធ្វើ​ជា​ប្រធានសភា​តំណាងរាស្រ្ត​កាល​ពី​ឆ្នាំ២០០៧ដល់ឆ្នាំ២០១១។ លោកស្រី​គឺ​ជា​ស្រ្តី​តែម្នាក់គត់​ដែល​កាន់​តំណែង​ជា​ប្រធានសភា​តំណាងរាស្រ្ត​ និង​ជា​ស្រ្តី​តែ​ម្នាក់គត់​មួយ​ដែល​ចូលកាន់​តំណែង​ជា​ប្រធានសភា​តំណាងរាស្ត្រ​ឡើងវិញ​បន្ទាប់​ពីគណបក្ស​លោកស្រី​បាន​ចាញ់ឆ្នោត​និង​បន្ទាប់​មក​បាន​កើន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ឡើង​វិញ។ពួកគណបក្សប្រជាធិបតេយ្យ​មួយ​ចំនួន​ចង់បាន​ថ្នាក់ដឹកនាំ​ថ្មីៗ​នៅក្នុង​គណបក្ស ហើយ​លោកស្រី Pelosiបាន​យល់ព្រម​ថា​នឹង​កាន់តំណែង​ជា​ប្រធានរដ្ឋសភា​មិនលើស​ពី៤ឆ្នាំនោះទេ។ សភា​តំណាងរាស្រ្ត​ថ្មី​នេះ​មាន​សមាជិក​ចម្រុះ​ជាតិសាសន៍​ច្រើនបំផុត​នៅក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដែល​ក្នុងនោះ​លោកស្រី Alexandria Ocasio-Corte​ មក​ពីរដ្ឋញូវយ៉ក​…

Read More

លោក Donald Trump និង​លោក Mitt Romneyឌឺដ​ង​សម្តី​ដាក់គ្នា​​គ្រា​ទៅវិញទៅ​មក

ដោយ៖សហការី/ កាល​ពី​ថ្ងៃពុធ​កាសែត Washington Post បាន​ចុះផ្សាយ​ថា​ លោក Romneyបាន​ធ្វើការ​ប្រកាសថា​ លោក Trump មិន​បាន​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ទេ​ នៅអំឡុង​ពីរឆ្នាំ​នៃការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក។ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Mitt Romney អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ចាញ់​កាល​ពី​ពេលបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១២​កំពុង​ឌឺដង​សម្តី​ដាក់គ្នា​ គ្រា​ដែល​លោក Romney…

Read More

អាមេរិក​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ក្នុង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​បញ្ឈប់​​ជន​ចំណា​ក​ស្រុក​មិ​ន​ឲ្យ​បំបែ​ក​របង​ព្រំដែន​

ដោយ៖សហការី/ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញភ្នាក់ងារ​ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ក្នុង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​បញ្ឈប់​ជន​ចំណាក​ស្រុក​ប្រហែល១៥០នាក់មិន​ឲ្យ​បំបែក​របង​ព្រំដែន​នៅ​ជិត​ទីក្រុង San Diego រដ្ឋ California សហរដ្ឋ​អាមេរិក។ទីភ្នាក់ងារ​គយ និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ជន​ចំណាក​ស្រុក​បាន​ព្យាយាម​ឡើង​លើ​របង ឬ​ក៏​លូន​ក្រោម​របង​ព្រំដែន។ ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា អាជ្ញាធរ​អាមេរិក​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​ជន​ចំណាក​ស្រុក​ដែល​គប់​ដុំ​ថ្ម គឺ​មិន​មែន​លើ​អ្នក​ដែល​ព្យាយាម​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ។សេចក្ដី​ប្រកាស​នេះ​បាន​សរសេរ​ថា៖ «គ្មាន​ភ្នាក់ងារ​ណា​ម្នាក់​ឃើញ​ជន​ចំណាក​ស្រុក​ណា​មួយ រួម​ទាំង​កូន​ក្មេង​ផង​ដែរ​នៅ​ឯ​ព្រំដែន ទទួល​ឥទ្ធិពល​នៃ​ជាតិ​គីមី​ណា​មួយ ដែល​សំដៅ​លើ​អ្នក​គប់​ដុំ​ថ្ម​នៅ​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន‍​នោះ​ទេ»។ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នេះ ដើម្បី​បញ្ឈប់​អ្នក​គប់​ដុំ​ថ្ម ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ​នៅ​កន្លែង​កើត​ហេតុ។ភ្នាក់ងារ​សន្តិសុខ​ព្រំដែន​បាន​ចាប់​ខ្លួន​មនុស្ស…

Read More

យោធា​សូម៉ាលី​បាន​ប្រហារ​ជីវិតពួក​សកម្ម​ប្រយុទ្ធ​ al-Shabab​​ចំនួន​៦​នាក់ដោ​យ​មិនមាន​ការ​​កាត់ទោស

ដោយ៖សហការី/ មន្រ្តី​និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​យោធា​សូម៉ាលី​បាន​ប្រហារ​ជីវិតពួក​សកម្ម​ប្រយុទ្ធ​ al-Shabab​ ចំនួន​៦​នាក់​ដោយ​មិនមាន​ការ​កាត់ទោស។​ កាលពី​ថ្ងៃ​អង្គារ​លោក​ Farah Mohamed Turba ​មេ​បញ្ជាការ​យោធា​សូម៉ាលី​បានប្រាប់វិទ្យុសហរដ្ឋអាមេរិកថា ​«បុរស​ទាំង​នោះ​បានជាប់​គុក​អស់​រយៈ​ពេល​៥​ខែ​មក​ហើយ។​ ពួកគេ​ជា​ផ្នែក​មួយ​នៃ​អង្គ​ភាព​ធ្វើ​ឃាត។ ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​គេចាប់ខ្លួន​នៅ​ពេល​ដែល​កំពុង​សម្លាប់​ទាហាន​រដ្ឋាភិបាល​ហើយ​ការ​ចាប់ខ្លួន​ជន​នេះ​បាន​នា​ំឱ្យ​យើង​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ទៀត​ ​ហើយ​ទីបញ្ចប់​ យើង​ប្រហារ​ជីវិត​ពួក​គេ»។​ពួក​សកម្ម​ប្រយុទ្ធ​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​អង្គភាព​ប្រហារ​ជីវិត​នៅ​ក្នុង​ទីក្រុង​ Bardhere​ ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ​ភាគ​និរតីនៃ​រដ្ឋធានី​ Mogadishu។​ទីក្រុង​ Bardhere…

Read More

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ដែល​នឹង​ចុះ​ចេញ​ពី​តំណែងបាន​ផ្តល់​ដំបូន្មា​ន​ចុងក្រោ​យ​មួយ​ចំនួន​​ដល់​កងកម្លាំង​​និង​បុគ្គ​លិក​ស៊ីវិល​

ដោយ៖សហការី/ លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ដែល​នឹង​ចុះ​ចេញ​ពី​តំណែងបាន​ផ្តល់​ដំបូន្មាន​ចុងក្រោយ​មួយ​ចំនួន​ដល់​កងកម្លាំង​និង​បុគ្គលិក​ស៊ីវិល​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ឲ្យ​បន្ត​ជឿជាក់​លើ​សហរដ្ឋអាមេរិក​និង​បន្ត​គាំទ្រ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ​លោក Mattis បាន​សរសេរ​សារ​ផ្លូវការ​ចុងក្រោយ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ជា​ថ្ងៃ​ចុងក្រោយ​របស់​លោក​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ថា «ថ្នាក់ដឹកនាំ​របស់​យើង​ទាំង​ផ្នែក​ស៊ីវិល​និង​យោធា​នៅ​តែ​ល្អ​បំផុត‍»។ ​លោក​បាន​បន្ត​ទៀត​ថា «ខ្ញុំ​ជឿជាក់​ថា អ្នក​រាល់​គ្នា​នឹង​នៅ​តែ​អនុវត្ត​ទៅ​តាម​បេសកកម្ម​របស់​យើង​ដើម្បី​គាំទ្រ​និង​ការពារ​រដ្ឋធម្មនុញ្ញ ខណៈ​ការពារ​ប្រទេស​របស់​យើង​ដូច​គ្នា​ដែរ។ ដូច្នេះ​សូម​បន្ត​ជឿជាក់​លើ​ប្រទេស​និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង​ ដើម្បី​ប្រឆាំង​នឹង​សត្រូវ‍»។លិខិត​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក Mattis ត្រៀម​ប្រគល់​តំណែង​របស់​លោក​ទៅ​ឲ្យ​លោក Patrick…

Read More

លោកស្រី​Sheikh Hasinaបាន​ឈ្នះ​ការ​​បោះ​ឆ្នោត​​នៅ​អាណត្តិ​ទី៣​ជា​បន្ត​ទៀត

ដោយ៖សហការី/ នៅ​ថ្ងៃ​ចន្ទ​នេះ​មន្ត្រី​បោះ​ឆ្នោត​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​បញ្ជាក់​ថាគណបក្ស​សម្ព័ន្ធ​ភាព​មួយដែល​ដឹកនាំ​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​លើសលប់ ដែល​បើក​ផ្លូវ​ឲ្យ​លោកស្រី​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត។ក្រុម​គណបក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ភាព Awami របស់​លោកស្រី Sheikh Hasina បាន​ឈ្នះ​អាសនៈ ២៨៨ ក្នុង​ចំណោម​អាសនៈ​ដាក់​ប្រកួត​ចំនួន ៣០០ នៃ​រដ្ឋសភា។ រដ្ឋសភា​បង់ក្លាដែស​មាន​អាសនៈ​សរុប​ចំនួន ៣៥០។ប៉ុន្តែ…

Read More

ការ​វាយប្រហារ​រប​ស់​ក្រុម​សម្ព័ន្ធមិត្ត​ដែ​ល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​បាន​សម្លាប់​ជនស៊ីវិល​ក្នុង​ប្រទេស​​អ៊ីរ៉ាក់​និង​​ស៊ីរី​អស់​ចំ​នួន​ជា​ង​១០០០​​នាក់

ដោយ៖សហការី/ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មកការ​វាយប្រហារ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​បាន​សម្លាប់​ជនស៊ីវិល​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​អស់​ចំនួន​ជាង​១០០០​នាក់​។របាយការណ៍​ប្រចាំខែ​មួយ​ស្តីពី​ជនរងគ្រោះ​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុម​សម្ព័ន្ធមិត្ត​បាន​បញ្ជាក់​ពី​តួលេខ​ជនស៊ីវិល​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ចំនួន​១១៣៩​នាក់​ ចាប់​តាំង​ពី​ចាប់​ផ្តើម​ប្រតិបត្តិការ​រវាង​ខែ សីហា ឆ្នាំ ២០១៤ ដល់​ខែ វិច្ឆិកា ឆ្នាំ ២០១៨​ មក។របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា «ក្រុម​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ការវាយប្រហារ​ទាំងអស់​ចំនួន​៣១៤០៦ ក្នុង​ចន្លោះ​ខែ សីហា ឆ្នាំ ២០១៤ និង​ខែ វិច្ឆិកា ឆ្នាំ…

Read More

នាយក​ទីភ្នាក់​ងារ​ពន្ធគយនិយា​យថា​បាន​ព្យាយា​ម​អស់​ពី​សមត្ថភាព​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ទៅ​លើ​កុមារ​ដែល​មាន​ជំងឺ​ពី​រ​នាក់ដែល​បា​ន​ស្លាប់​បាត់បង់​​ជីវិត​ក្នុង​​មន្ទីរ​ឃុំ​ឃាំង

ដោយ៖សហការី/ កាល​ពី​ថ្ងៃ​អាទិត្យនាយក​ទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​អាមេរិកបាន​ការពារ​ចំណាត់ការ​ភ្នាក់ងារ​របស់​លោក​ទៅ​លើ​កុមារ​ដែល​មាន​ជំងឺ​ពីរ​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​មន្ទីរ​ឃុំឃាំង ដោយ​និយាយ​ថា ភ្នាក់ងារ​របស់​លោក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ពួកគេ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នោះ។ការ​ស្លាប់​របស់​កុមារ​ទាំង​ពីរ​នាក់​បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​ទៅ​លើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​សមាជិក​សភា​ផ្តល់​ប្រាក់​ចំនួន​៥​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក។ ​ការ​ប្រឆាំង​នឹង​ការ​ផ្តល់​ថវិកា​តាម​សំណើ​របស់​លោក ត្រាំ បាន​បង្ក​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ដែល​ឈាន​ដល់​ថ្ងៃ​ទី​៩​ហើយ ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។លោក Kevin McAleenan នាយក​ទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​អាមេរិក បាន​ថ្លែង​ក្នុង​កម្មវិធី “This Week”…

Read More